ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​អាចម៍រុយ​លើ​ខ្នងដៃ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
01, Oct 2020 , 6:59 pm        
រូបភាព
​បញ្ហា​ឡើង​អាចម៍រុយ​លើ​ខ្នងដៃ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​បំបាត់​បញ្ហា​ស្នាម​អាចម៍រុយ​លើ​ខ្នងដៃ ៖

 
១. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹកក្រូច​ឆ្មារ​ស្រស់ៗ​លើ​កន្លែង​ដែលមាន​បញ្ហា​និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
២. ក្រូចឆ្មារ​និង​ស្ករស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រោយ​ស្ករស​លើ​ក្រូចឆ្មារ​មួយ​បន្ទះ រួច​ដុស​ម៉ាស្សា​ថ្នមៗ​លើ​ខ្នងដៃ​កន្លែង​ដែល​ឡើង​អាចម៍រុយ​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា រួច​ជូត​ផ្ដិត​ថ្នមៗ​ឱ្យ​ស្ងួត សឹម​លាប​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ជាការ​ស្រេច​។​
 
៣. ទឹកឃ្មុំ​
 
​លាប​ម៉ាស្សា​ទឹកឃ្មុំ​បន្តិច​លើ​ស្នាម​អាចម៍រុយ​លើ​ដៃ និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៤. ល្ហុង​ទុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ល្ហុង​ទុំ​មួយ​ដុំ​តូច​ឱ្យ​ម៉ដ្ឋ រួច​លាប​វា​លើ​ស្នាម​អាចម៍រុយ​ដែលមាន​លើ​ខ្នងដៃ​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។​
 
៥. ទឹក​ខ្ទឹមក្រហម​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ខ្ទឹមក្រហម​ស្រស់​លើ​ស្នាម​អាចម៍រុយ និង​ទុកចោល​សម្រាប​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com