ជាតិ
បរិវេណ​មុខ​អង្គរវត្ត​កំពុង​ប្រែ​មុខមាត់​ថ្មី ត្រៀម​ស្វាគមន៍​ទេសចរ​ក្រោយ​ចប់​កូ​វីដ​១៩
03, Oct 2020 , 8:39 am        
រូបភាព
​សៀមរាប​៖ បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​បានចាប់ផ្តើម​ប្រែ​មុខមាត់​ថ្មី ក្រោយ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយមាន​ការរៀបចំ​ជា​សួនច្បារ និង​ផ្លូវថ្នល់​ថ្មី​។ ជាងនេះទៅទៀត ការលក់ដូរ​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​ក៏​លែងមាន​ដែរ​។ បច្ចុប្បន្ន ការរៀបចំ​នៅ​បរិវេណ​មុខ​អង្គរវត្ត​បាននិងកំពុង​មមាញឹក ដោយ​រួចរាល់​មួយផ្នែកធំ និង​កំពុង​រៀបចំ​បន្ត ដោយ​រំពឹងថា រួចរាល់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០​នេះ​។ ក្រៅពី​ប្រាសាទអង្គរវត្ត នៅតាម​ប្រាសាទ​ផ្សេងៗ​ទៀត​ក៏មាន​ការរៀបចំ​ថ្មី​ដែរ ដូចជា​ការរៀបចំ​តូប​លក់ដូរ​ថ្មី រីឯ​តាម​សងខាង​ផ្លូវ​មាន​ដាំ​ដើមឈើ និង​ប្រភេទ​ផ្កា​ព្រៃ​លម្អ​ជាច្រើន​។ រមណីយដ្ឋាន​អង្គរ បានចាប់ផ្តើម​ប្រែ​មុខមាត់​ថ្មី ត្រៀម​ស្វាគមន៍​ទេសចរ​គ្រប់​ជាតិ​សាសន៍​ក្រោយ​ចប់​ជំងឺ​កូ​វីដ​១៩៕

 
​សូម​អញ្ជើញ​ទស្សនា​រូបភាព និង​វីដេអូ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ដូចតទៅ​

 
 
 
 

Tag:
 សួនច្បារ​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com