ជាតិ
បទសម្ភាសន៍
ចម្លាក់​ផ្កាឈូក​នៅតាម​ធ្នឹម​ប្រាសាទ​ជា​ផ្នែក​មួយ​នៃ​ការ​បន្សុទ្ធ​ខ្លួន​មនុស្ស​មុន​ចូល​ឋាន​ព្រះ​
04, Oct 2020 , 9:19 am        
រូបភាព
​សៀមរាប​៖ ចម្លាក់​ផ្កាឈូក ត្រូវបាន​ឆ្លាក់​នៅតាម​ធ្នឹម​នៃ​ប្រាសាទអង្គរវត្ត​។ មិនមែន​មានតែ​អង្គរវត្ត​ទេ គឺ​ទំនៀម​នេះ​ត្រូវ​បានរៀបចំ​គ្រប់​ប្រាសាទ​ដែល​រង​ឥទ្ធិពល​នៃ​សាសនា​ព្រហ្ម​ណ៍ គឺ​ក្នុងន័យ​ជាការ​លម្អ​ផង និង​ក្នុងន័យ​ជ្រៅ​ពាក់ព័ន្ធ​នឹង​កិច្ចសាសនា​ផង​។ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា ចម្លាក់​ទាំងនោះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ពិធី​បន្សុទ្ធ​ឬ​សម្អាតខ្លួន​មុន​ចូលដល់​ឋាន​ព្រះ (​ប្រាសាទ​ជាទី​ឋាន​របស់​ព្រះ​)​។ ក្រៅពី​ចម្លាក់ គឺមាន​ការរៀបចំ​មួយចំនួនទៀត ដូចជា​ស្រះ​ទឹក ចម្លាក់​សត្វ (​សត្វ​នាគ​)​ជាដើម​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​លោក​នឹង​ពន្យល់​លម្អិត​ទាក់ទង​នឹង​រឿងរ៉ាវ​ទាំងនេះ ដូចតទៅ​


















 
 
 
 

Tag:
 ថែវ​ព្រះ​ពាន់​
  ចម្លាក់​ផ្កាឈូក​
© រក្សាសិទ្ធិដោយ thmeythmey.com