កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ អង្គ​រថា​យ​ហ្គឺ​រ ប៉ះ អាស៊ី​អឺរ៉ុប​នៅ​រសៀល​នេះ​
04, Oct 2020 , 2:26 pm        
រូបភាព
ដោយ:
​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន SRU ស្វាគមន៍​ក្រុប​អាស៊ី​អឺរ៉ុប នា​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ នេះ​។ នេះ​ជា​ឱកាស​សម្រាប់​អាស៊ី​អឺរ៉ុប ដើម្បី​សង​សឹង​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ដែល​បាន​យកឈ្នះ​ខ្លួន ៣-០ កាល​ជើង​ទី​១​។

 
​ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​យកឈ្នះ​សម្រាប់​អាស៊ី​អឺរ៉ុប​នោះទេ ដ្បិត​អង្គ​រថា​យ​ហ្គឺ​រ​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង និង​សម្បូរ​កីឡាករ​មានគុណ​ភាព​ច្រើន​។ បច្ចុប្បន្ន​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​រៀង​ទី​៧ មាន​២៧​ពិន្ទុ ខណៈ​អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​រៀង​ទី​១២​មាន​១០​ពិន្ទុ ដែល​អាច​ប្រឈម​នឹង​ការ​កាត់​ចេញពី​ក្របខណ្ឌ​នៅ​រដូវ​កាល​នេះ​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែតុលា ឆ្នាំ​២០២០ ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៧-១​។ នេះ​ជា​គ្រាប់​បាល់​ជ័យជម្នះ​ច្រើន​បំផុត​របស់​ក្រុម​មាន​មូលដ្ឋាន​ខៅ​ខេត្តតាកែវ​មួយ​នេះ​ក្នុង​រដូវ​កាល​នេះ​។ ចំណែក​ក្រុម​នគរបាលជាតិ​បាន​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៤-០ បន្ទាប់ពី​ពួកគេ​បញ្ចប់​លទ្ធផល​ស្មើ ១-១ នៅ​ជើង​ទី​១៕   
 

Tag:
 បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  អាស៊ី​អឺរ៉ុប​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com