ពីនេះ ពីនោះ
សុខភាព
គន្លឹះ​សុខភាព ៖ ជំ​ហ៊ាន ៦ យ៉ាង ដើម្បីឱ្យ​ជីវិត​មាន​សុខ​ភាពល្អ​
07, Oct 2020 , 6:59 am        
រូបភាព
​មនុស្ស​គ្រប់គ្នា​ខិតខំ​ឆ្ពោះទៅរក​របៀប​រស់នៅ​ដែលមាន​សុខភាព​ល្អ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ពី​របៀប​ធ្វើ​វា​។



ប៉ុន្តែ កុំ​បារម្ភ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​ប្រកាន់ខ្ជាប់​នូវ​ជំ​ហ៊ាន​ខាងក្រោម ហើយ​អ្នកនឹង​ងាយ​រស់នៅក្នុង​របៀបរ​ស់​នៅ​ដែលមាន​សុខភាព​ល្អ​ជាង​មុន​។

​សមាគមន៍​បេះដូង​អាមេរិក (AHA) និយាយថា មនុស្ស​គ្រប់រូប​អាចធ្វើ​ការផ្លាស់ប្តូរ​តិច​តួច ដើម្បី​រស់នៅ​ឱ្យមាន​សុខភាព​ល្អ​។​

គន្លឹះ​ទាំង ៦ ដែល សមាគមន៍​បេះដូង​អាមេរិក (AHA) បាន​ណែនាំ​គឺ ៖​

  1. គ្រប់គ្រង​កូ​លេ​ស្តេ​រ៉ុល
  2. ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​
  3. ​ធ្វើខ្លួន​ឱ្យ​សកម្ម​
  4. ​ញ៉ាំ​អាហារ​មាន​សុខ​ភាពល្អ និង​ទៀង​ពេលវេលា​
  5. ​សម្រក​ទម្ងន់
  6. ​ឈប់​ជក់បារី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com