អត្ថបទពាណិជ្ជកម្ម
គម្រោង​គេហដ្ឋាន​ដែលមាន​ការ​រចនា​ម៉ូត​ប្លែក​ពី​គេ នឹង​លេច​រូបរាង​ឡើង​នៅលើ​ផ្ទៃដី ៧​ហិ​ក តា ដោយ​ក្រុមហ៊ុន NATHA RESIDENCES
08, Oct 2020 , 4:23 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ -  ក្រុមហ៊ុន Natha Residences ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ ខាង​ផ្នែក​រចនាបទ​គេហដ្ឋាន​ល្អ​ឯក​ប្លែក​ពី​គេ បានធ្វើ​សន្និសីទកាសែត​មួយ នៅ​សណ្ឋាគារ Sunway ស្តីពី​ដាក់លក់​គម្រោង​ទី​២ របស់ខ្លួន​។ គេហដ្ឋាន​គម្រោង​ទី​២ ឈ្មោះថា “The Boulevard »  ត្រូវ​បា​នាង​សង់​នៅ​ផ្ទៃដី​ចំនួន ៧​ហិកតា ស្ថិតក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ចម្ងាយ​៥០០ ម៉ែត្រ​តែប៉ុណ្ណោះ ចេញពី​ផ្លូវ​៦០​ម៉ែត្រ​។​
 
​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Natha Residences ត្រូវបាន​បង្កើត​នៅក្នុង​ឆ្នាំ​២០១៨ ។ ទោះបី​មាន​រយៈពេល​ខ្លី​ក៏ដោយ ក៏​ក្រុមហ៊ុន​មួយ​នេះ បានបញ្ចប់​គម្រោង​ទី​១ គឺ “the Wood” ជា​ស្ថាពរ នូវ​ការសាងសង់ និង​ការលក់​ជូន​ដល់​អតិថិជន​របស់ខ្លួន ១០០​ភាគរយ នា​ដើម​ឆ្នាំនេះ​។ 
 
​ដោយមាន​ការគាំទ្រ​ពី​អតិថិជន​យ៉ាង​លើសលប់ ពី​គម្រោង​“the Wood” ក្រុមហ៊ុន​អ​ចនទ្រ​ព្យ​មួយ​នេះ ក៏បាន​ដាក់ចេញ​នូវ​គម្រោង​ថ្មី ជា​គម្រោង​ទី​២ “The Boulevard” ដែល​នឹង​បើក​កម្មវិធី​លក់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២៣ រហូតដល់ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០  នេះ នៅ​ទីតាំង​របស់​គម្រោង “The Boulevard” ផ្ទាល់​តែម្តង ដែលមាន​អាស័យដ្ឋាន​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​០២ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ចម្ងាយ​៥០០ ម៉ែត្រ​តែប៉ុណ្ណោះ​ចេញពី​ផ្លូវ​៦០​ម៉ែត្រ​។​


 
 “The Boulevard” ជា​គម្រោង​របស់ Natha Residences អភិវឌ្ឍន៍​លើ​ផ្ទៃដី ៧​ហិកតា នៅក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍​សរុប ២០០​ហិកតា​។ តំបន់​គម្រោង “The Boulevard” ក្លាយជា​តំបន់​មុំ​បី ដោយមាន​ផ្លូវ​សំខាន់ៗ​ចំនួន​៣​ខ្សែ ដោយ​ខ្សែ​ទី​១ ជា​ផ្លូវជាតិ​លេខ​២ ខ្សែ​ទី​២ ជា​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅ​ព្រលានយន្តហោះ​ថ្មី និង​ខ្សែ​ទី​៣ ជា​ផ្លូវ​ជាប់​គម្រោង​ផ្ទាល់​តែម្តង ដែលមាន​ទំហំ​ផ្លូវ​ដល់​ទៅ ៣០​ម៉ែត្រ​។ ទាំងអស់​នេះហើយ ដែល​បញ្ជាក់​ឲ្យ​ឃើញថា “The Boulevard” ជា​តំបន់​ដែលមាន​សក្តានុភាព​ខ្លាំង​ក្លា នៅក្នុង​វិស័យ​អចលនទ្រព្យ ហើយ​តំបន់​នេះ នឹងមាន​តម្លៃ​កើនឡើង​ខ្លាំង នាពេល​ថ្ងៃ​អនាគត​។ 
 
​ក្រៅពី​តំបន់​ដែលមាន​សក្តានុភាព​នោះ​ហើយ “The Boulevard” ត្រូវបាន​បង្កើត​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ទៅតាម​ស្តង់ដារ ដោយមាន​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​លូ ផ្លូវជាតិ សាលារៀន ហាង​ទំនិញ មន្ទីរពេទ្យ និង​ខ្សែបណ្តាញ​គមនាគមន៍​ជាដើម​។  
 
​គួរបញ្ជាក់​ផងដែរ​ថា “The Boulevard” មានការ​ចែកចេញជា​ប្លុក​ផ្សេងៗ​គ្នា ដូចជា​ផ្ទះ​សម្រាប់ធ្វើ​អាជីវកម្ម ផ្ទះ​វីឡា និង​ផ្សារ​សហគមន៍ រួម​ជាមួយនឹង​ប្រភេទ​គេហដ្ឋាន​ចំនួន​៤ ប្រភេទ ដូចជា វីឡា​ឃ្វី​ន (Queen Villa) វីឡា​កូនកាត់ (Link Villa) វីឡា​ភ្លោះ (Twin Villa) និង​ផ្ទះល្វែង (Flat House) ដែលមាន​ប្លង់​ស្ថាបត្យកម្ម​ទំនើប​ល្អ​ឯក​ប្លែក​គេ អាចធ្វើ​ឲ្យ​បុរី​មាននូវ​ផាសុកភាព ភាព​ស៊ី​វិ​ល័យ សុវត្ថិភាព និង​សុភមង្គល​។​


 
​ចំនុច​មួយទៀត​គួរ​ឲ្យ​កត់សម្គាល់ សម្រាប់​អ្នក​វិនិយោគិន​ទាំងអស់ ឬ ក៏​អ្នក​ដែល​ចង់បាន​គេហដ្ឋាន​រស់នៅ​ផង និង​អាច​ប្រកប​អាជីវ​កម្មបាន​ផង​នោះ គឺ shop house របស់ “The Boulevard” ពិតជា​ប្លែក​ខុសពី shop house បុរី​ផ្សេងៗ​ទៀត​។ ជាពិសេស​នោះ shop house នីមួយៗ​មានផ្ទះ និង​ចិញ្ចើមផ្លូវ​សរុប ទៅដល់​ទៅ ៣៣​ម៉ែត្រ (​ចិញ្ចើមផ្លូវ​មាន​១៤​ម៉ែត្រ​) ដែល​ធ្វើ​ឲ្យ​គេហដ្ឋាន​នីមួយៗ មាន​លក្ខណៈ​វែង​ខ្លាំង ដើម្បី​ងាយស្រួល​ឲ្យ​អតិថិជន​ប្រកប​អាជីវកម្ម និង​ទុក​ធ្វើជា​កន្លែង​ចំណត សម្រាប់​ភ្ញៀវ​របស់​ម្ចាស់​គេហដ្ឋាន​ផងដែរ​។  
 
​ការសម្ពោធ​ជា​ផ្លូវការ នៃ​ការ​ដាក់លក់​គម្រោង “The Boulevard” នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣ ដល់ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ៩​ព្រឹក​ដល់ ៦​ល្ងាច នៅ​ទីតាំង​គម្រោង​ផ្ទាល់​តែម្តង​។ នៅថ្ងៃនោះ ពី​ក្រុមហ៊ុន Natha Residences នឹងមាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេសៗ សម្រាប់​ជូន​អតិថិជន ដែល​គ្រាំទ្រ​ក្រុមហ៊ុន​ដោយ​គ្រប់​អតិថិជន​ទាំងអស់ អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូត​ទៅដល់ ៧% ដោយ​លោកអ្នក​បង់​ត្រឹមតែ ៨៣៨​ដុល្លារ នៅក្នុង​មួយខែ ជាមួយនឹង​ការបង់​រំលស់​គ្មាន​ការប្រាក់​រហូត​ទៅដល់ ១៨​ខែ​។​




 
​សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍ និង​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖
​ការិយាល័យ​លក់​៖ ផ្លូវជាតិ លេខ​០២ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ចម្ងាយ​៥០០ ម៉ែត្រ​តែប៉ុណ្ណោះ​ចេញពី​ផ្លូវ​៦០​ម៉ែត្រ​។​
 









​ទីតាំង​គម្រោង​តាម Google Map:  https://goo.gl/maps/W9iBnjk6J39NzgAx8
​ហ្វេ​ស​បុក​៖ https://web.facebook.com/Natharesidences/
​ទូរស័ព្ទ​៖ 098304333 / 085900777៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com