អត្ថបទពាណិជ្ជកម្ម
​ចង់បាន​ផ្ទះ​ផ្ទាល់ខ្លួន​? បុរី ប៉េង ហួត ប្រកាស​គម្រោង​វីឡា​កូនកាត់​ម៉ូដ​ថ្មី តម្លៃ​សមរម្យ​សម្រាប់​អ្នក​ដែលមាន​ចំណូល​មធ្យម​
09, Oct 2020 , 10:28 am        
រូបភាព
 ​បុរី ប៉េង ហួត តែងតែ​គិតគូរ​អំពី​សុខុមាលភាព បរិស្ថាន​ធម្មជាតិ និង​ភាព​ស៊ីវីល័យ​របស់​អតិថិជន​តាមរយៈ​ការបង្កើត​គម្រោង​លំនៅដ្ឋាន​សម្បូរបែប​រាប់​សិប​ទីតាំង​ដែល​សុទ្ធសឹងតែ​ជា​តំបន់​មាន​សក្ដានុពល​។ ដើម្បី​បន្ត​បំពេញតម្រូវការ​របស់​អតិថិជន​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត បុរី ប៉េង ហួត បានប្រកាស​អំពី​កម្មវិធី​ផ្ដល់ជូន​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ដែលមាន​ចំណូល​មធ្យម​ក៏​អាច​ទិញ​ផ្ទះ​ប្រភេទ​វីឡា​កូនកាត់​ម៉ូដ​ថ្មី​ក្នុងតម្លៃ​ដ៏​សមរម្យ​បំផុត ត្រឹមតែ​ជាង​៩​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​
 
​ក្រៅពី​តម្លៃ​ដ៏​សមរម្យ​ដែល​មិន​ធ្លាប់មាន​សម្រាប់​ច្រើន​ឆ្នាំ​មកនេះ គម្រោង​វីឡា​កូនកាត់​ម៉ូដ​ថ្មី​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​គម្រោង ហ្គ្រេ​ន​ស្តា ផ្លា​ទី​នី​ម ដំណាក់កាល​ទី​២ "​អេកូ ខូ​ឡិ​កសិន​" សាងសង់​ក្នុង​ទំហំ​ដី​ធំ​ល្វឹងល្វើយ​លាតសន្ធឹង​ជាង​១៥០​ហិកតា អម​ជាមួយ​ធម្មជាតិ​ចម្រុះ​ស្រស់បំព្រង មាន​កន្លែង​កម្សាន្ត​សម្បូរបែប មាន​បឹង​ធម្មជាតិ​សម្រាប់​ជិះទូក​បណ្ដែតអារម្មណ៍ ផ្លូវ​សម្រាប់​អ្នកជិះ​កង់ ហាត់ប្រាណ ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ស្រលាញ់​សុខភាព​។ នេះ​ជា​ការវិវត្ត​ឆ្ពោះទៅ​រស់នៅ​បែប​ថ្មី កាន់តែ​ទំនើប និង​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​ពិតៗ​។​
 
​តម្លៃ​ត្រឹមតែ​ជាង​៩​ម៉ឺន​ដុល្លារ ស្ថិតក្នុង​ទីតាំង​ដ៏​មាន​សក្ដានុពល​អមដោយ​ធម្មជាតិ​ល្អ​បរិសុទ្ធ គម្រោង​វីឡា​កូនកាត់​ម៉ូដ​ថ្មី​នេះ​នឹង​ផ្ដល់ជូន​ក្នុង​ចំនួន​មានកំណត់​សម្រាប់​អតិថិជន​ដែល​ទាក់ទង​មក​បាន​មុន​តែប៉ុណ្ណោះ​។ កុំឱ្យ​ឱកាស​នេះ​កន្លងផុត សូម​ត្រៀមខ្លួន​ទទួលយក​ការផ្ដល់ជូន​ដ៏​កម្រ​មាន​នេះ​ជាមួយ​បុរី ប៉េង ហួត ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​វីឡា​កូនកាត់​ប្រភេទ​ថ្មី​នេះ សូម​រង់ចាំ​តាមដាន​នៅលើ​ទំព័រ Facebook ផ្លូវការ​របស់​បុរី ប៉េង ហួត ឬ​លោកអ្នក​អាចទាក់ទង​លេខ​ទូរស័ព្ទ​៖ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬក៏​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ពី​គ្រប់​ការិយាល័យ​លក់​ដែល​នៅក្បែរ​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com