អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​ធំ ព្រី​នស៍ ម៉ា​ណ័​រ សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​តំបន់​កៀនស្វាយ​
09, Oct 2020 , 3:05 pm        
រូបភាព
​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ របស់​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ ដែលជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប ត្រូវបាន​ប្រារព្ធ​ធ្វើឡើង យ៉ាង​អធិកអធម​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ ២០២០​។ ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​, លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ,​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​និង​អធិការកិច្ច​, ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ,​លោក ថោ​ន ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​,​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។ 
 



​នៅក្នុង​នោះ ក៏មាន​វត្តមាន លោក ចេ​ន ហ្ស៊ី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ព្រី​នស៍ ហូល ឌី​ង គ្រុប លោក Cliff Koh អភិបាល និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ ហូល ឌី​ង គ្រុប លោក Steven Wang នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប និង​លោក Wang Zheng អគ្គនាយក​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ ព្រមទាំង​ថ្នាក់ដឹកនាំ និង​តំណាង​បុគ្គលិក ក៏ដូចជា​អ្នកសារព័ត៌មាន​ជាច្រើនរូប​ទៀត ក៏បាន​ជួបជុំគ្នា នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ ដើម្បី​អបអរសាទរ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ របស់​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ ផងដែរ​។​
 
​លោក Cliff Koh អភិបាល និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ ហូល ឌី​ង គ្រុប និង​ក្នុងនាម​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប បាន​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​, លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ របស់​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ​។ លោក Cliff Koh បាន​បន្ថែម​ដូច្នេះ​ថា​៖« ខ្ញុំបាទ​ក៏​សូម​ចូលរួម​អបអរសាទរ​ចំ ពោះ​ការបើក​សម្ពោធ​ជា​ផ្លូវការ របស់​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ និង​សូម​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​ការគាំទ្រ​របស់​ក្រុមប្រឹក្សាភិបាល និង​បុគ្គលិក​ទាំងអស់ នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ​។ ខ្ញុំបាទ​មាន​ក្តីសង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ នឹងមាន​ការអភិវឌ្ឍ​ខ្លាំងក្លា​នា​ថ្ងៃ​ខាងមុខនេះ​»​។ 
 
​បើតាម លោក Cliff Koh ៨០%​នៃ​និយោជិត ដែល​បម្រើ​ការងារ​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ គឺជា​បុគ្គលិក​ក្នុងស្រុក ហើយ​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្រុមហ៊ុន​មិនបាន​បញ្ឈប់​បុគ្គលិក ឬ​កាត់បន្ថយ​ប្រាក់បៀវត្សរ៍​បុគ្គលិក​ទេ​។ ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប ប្តេជ្ញា​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា យ៉ាង​ពេញទំហឹង និង​គ្រប់​ទិដ្ឋភាព​។ នេះ​ជាការ​បន្ថែម​របស់ លោក Cliff Koh​។ 
 
​នៅក្នុង​ពិធី​នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការបើក​សម្ពោធ​ជា​ផ្លូវការ របស់​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ ។ ប្រមុខ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ  នឹង​ក្លាយជា​«​បង្អួច​» សម្រាប់​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត នៃ​រាជធានី​ភ្នំពេញ ព្រមទាំង​ជួយ​ជំរុញ​ការអភិវឌ្ឍ នគរូបនីយកម្ម​ទីក្រុង​ភ្នំពេញ​ថែម​មួយកម្រិត​ទៀតផង​ដែរ​។ មជ្ឈមណ្ឌល​កម្សាន្ត​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការ​ងើបឡើង​វិញ នៃ​វិស័យ​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​ជា​ប្រសាសន៍​របស់ សម្តេច ហ៊ុន សែន​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ត​ដោយបាន​លើកទឹកចិត្ត ដល់​ក្រុមហ៊ុន​ព្រី​នស៍ ហូល ឌី​ង គ្រុប ក្នុងការ​អភិវឌ្ឍ​គម្រោង​ទេសចរណ៍​កម្សាន្ត​លើទឹក ដូចជា​កំពង់ផែ និង​ផែ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​កម្សាន្ត​កាន់តែ​ច្រើនឡើង​។ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​សេវា​រដ្ឋបាល​កាន់តែ​ប្រសើរ និង​ងាយស្រួល​ជាង​មុន ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​សហគ្រាស ដែលមាន​គុណភាព​ខ្ពស់ ដូចជា​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប ជាដើម​។ សម្តេច ក៏បាន​បង្ហាញ​ផងដែរ​ថា សម្តេច​នឹង​សាកល្បង​កម្សាន្ត​ក្នុងការ​ជិះ​កន្ដ្រ​កវិល «THE PHNOM PENH EYE» ប្រសិនបើ​មានឱកាស​។​
 

 
​បន្ទាប់ពី​បិទ​ពិធី ថ្នាក់ដឹកនាំ​និង​ភ្ញៀវ​កិ​តិ្ត​យស​ទាំងអស់ បាន​អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍ ម៉ា​ណ័​រ​។ ភ្ញៀវ​កិ​តិ្ត​យស បាន​ស្តាប់​ដោយ​យកចិត្តទុកដាក់ នូវ​ការណែនាំ ដើម្បី​យល់ដឹង​ស៊ីជម្រៅ អំពី​ទេសភាព​ត្រូ​ពិ​ក ប្លែក​នៃ​អាស៊ីអាគ្នេយ៍ កន្ត្រក​វិល​ដ៏​ស្រស់ស្អាត និង​ចម្ការ​អេកូឡូស៊ី​ធម្មជាតិ​។ អ្នក​គ្រប់គ្នា​បាន​ស្តាប់​បណ្ដើរ ទស្សនា​មើល​បណ្ដើរ ហើយ​កោតសរសើរ​ចំពោះ​ការវិវឌ្ឍ និង​ការផ្លាស់ប្តូរ​ដ៏​អស្ចារ្យ​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​គួរ​បញ្ជាក់ដែរថា សួន​កម្សាន្ត​ដ៏​ស្រស់​អស្ចារ្យ​នៃ​ទីក្រុង​ភ្នំពេញ ព្រី​នស៍ ម៉ា​ណ័​រ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា និង​ជា​គម្រោង​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ដំបូង​គេ ដែល​ត្រូវបាន​វិនិយោគ​សាងសង់ ដោយ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប ក្នុង​ទឹកប្រាក់​វិនិយោគ​យ៉ាង​ធំ​សម្បើម ព្រមទាំង​គ្របដណ្ដប់ លើ​ផ្ទៃដី​សរុប​ចំនួន ១៣៦,០០០ ម៉ែត្រការ៉េ និង​មាន​រុក្ខជាតិ​បៃតង​ជាង ៨៨%​។ សួន​កម្សាន្ត​លក្ខណៈ​គ្រួសារ សួន​លំហែកាយ សួន​ថែទាំ​សុខភាព ឧទ្យាន​កីឡា និង​សួន​វរជន​ដ៏​ប្រណីត​ទាំង​ប្រាំ គឺ​សុទ្ធតែ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង និង​បាន​ក្លាយជា «​សួនច្បារ​» របស់​រាជធានី​ភ្នំពេញ​។ រាល់ថ្ងៃ​ឈប់សម្រាក គឺមាន​មនុស្ស​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ ដែល​បាន​ក្លាយជា​កន្លែង​ដែលមាន​ប្រជាប្រិយ​បំផុត សម្រាប់​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ការកម្សាន្ត​និង​ទស្សនា​។​
 


​កន្ដ្រ​កវិល “THE PHNOM PENH EYE” មាន​កម្ពស់ ៨៨ ម៉ែត្រ ដែល​ត្រូវបាន​បង្កើតឡើង​យ៉ាង​ប៉ិនប្រសប់ អាចដឹកនាំ​ភ្ញៀវទេសចរ ទស្សនា​ទេសភាព​នៃ​ទីក្រុង​ភ្នំពេញ​។ សួន​ទឹក ព្រី​នស៍ វ៉ា​ធើ​ផាក ទំហំ ១០,០០០ ម៉ែត្រការ៉េ សម្រាប់​ភ្ញៀវទេសចរ​លេង​ទឹក​កម្សាន្ត ក្នុង​រដូវក្តៅ​។ ក្រៅពីនេះ ក៏មាន​ទីលាន​បណ្តុះបណ្តាល ប្រឡងប្រណាំង និង​ហ្វឹកហាត់​ឡាន​ប្រណាំង Go Kart  និង​ចម្ការ​ដំណាំ​អេកូឡូស៊ី ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែលជា​គម្រោង រួមបញ្ចូល​ទាំង​ការកម្សាន្ត និង​ការ​លំហែ​ក្នុង​កន្លែង​តែមួយ ដែល​បង្កើតបានជា​សួន​កម្សាន្ត​ដ៏​អស្ចារ្យ​មួយ សម្រាប់​ទីក្រុង​ភ្នំពេញ​។​
 


​ការបើក​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍ ម៉ា​ណ័​រ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​របស់​ក្រុមហ៊ុន នៅក្នុង​វិស័យ​ទេសចរណ៍វប្បធម៌​។ ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប បាន​ពង្រាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ចម្រុះ និង​ទទួលបាន​សមិទ្ធផល​យ៉ាងច្រើន ក្នុង​វិស័យ​ទេសចរណ៍វប្បធម៌ ក្លឹប​កម្សាន្ត សណ្ឋាគារ ផ្សារ​ទំនើប ប្រព័ន្ធ​ផ្សព្វផ្សាយ​វប្បធម៌​និង​ការអភិវឌ្ឍ​ឧទ្យាន​ឧស្សាហកម្ម ដែល​ចូលរួម​កសាង​ជីវិត​កាន់តែ​ប្រសើរ សម្រាប់​ប្រជាជន​កម្ពុជា​លើ​គ្រប់​វិស័យ​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ពហុ​មុខងារ​ខ្នាត​ធំ តែមួយគត់​ក្នុង​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍ ម៉ា​ណ័​រ បាន​នាំយក​ការ​រចនា​សួន​ដ៏​ស្រស់បំព្រង និង​ឧបករណ៍​កម្សាន្ត​ទំនើប មក​ជូន​កម្ពុជា ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការកម្សាន្ត​ប្រកបដោយ​គុណភាព​ខ្ពស់ មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​ភ្ញៀវទេសចរ​មកពី​ទូទាំង​ពិភពលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com