ជាតិ
សង្គមអន្តរជាតិ​
សេដ្ឋកិច្ច
ស្ពានហាលខាងលិចអង្គរ អាចបើកឡើងវិញ នៅខែសីហា២០២១
10, Oct 2020 , 8:19 pm        
រូបភាព
ស្ពានហាលខាងលិចអង្គរ (រូបភាពពីអាជ្ញាធរជាតិអប្សរា)
ស្ពានហាលខាងលិចអង្គរ (រូបភាពពីអាជ្ញាធរជាតិអប្សរា)
ដោយ:
​ចរាចរណ៍​ចេញចូល​ប្រាសាទអង្គរវត្ត តាម​ស្ពាន​ហាល​ខាងលិច អាច​បើក​ឡើងវិញ​នៅ​ខែសីហា ឆ្នាំ​២០២១​។ នេះ​បើតាម​ការផ្សាយ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​៧ ខែតុលា​ ឆ្នាំ២០២០។ ស្ពាន​ហាល​ខាងលិច បាន​ផ្អាក​មិន​ឲ្យ​ទេសចរ​ធ្វើដំណើរ តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៦មក​។

 
​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត មាន​ប្រវែង ១៩០​ម៉ែត្រ ទទឹង ១១,៦០​ម៉ែត្រ និង​កម្ពស់ ៤​ម៉ែត្រ សង់​ពី​ថ្មបាយក្រៀម ក្រាល​ដោយ​កម្រាល​ថ្មភក់ និង​លម្អ​ដោយ​បង្គាន់​ដៃ​នាគ គឺជា​ច្រកចូល​ដ៏​សំខាន់​របស់​ប្រាសាទអង្គរវត្ត​។ ការជួសជុល​នេះ ត្រូវបាន​រក្សា​ភាព​ដើម​ឱ្យបាន​ច្រើន​បំផុត ដោយ​ប្រើ​បច្ចេកទេស និង​សម្ភារ​ទំនើប​ខ្លះ លាយ​នឹង​បច្ចេកទេស​បុរាណ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ឱ្យ​ជាប់​មាំ​ល្អ​។ នេះ​ជាការ​បញ្ជាក់​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​កន្លងមក​។​
 
​សូមបញ្ជាក់ថា ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត ជា​កិច្ចព្រមព្រៀង រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយនឹង​សាកលវិទ្យាល័យ​សូ​ហ្វ​យ៉ា ប្រទេស​ជប៉ុន ដែល​ចាប់ផ្ដើម​នៅ​អំឡុង​ឆ្នាំ​២០១៦ និង​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១៕


រូបភាពពីអាជ្ញាធរជាតិអប្សរា


Tag:
 ​អង្គរ​
 ​សៀមរាប​
 ​ស្ពាន​ហាល
© រក្សាសិទ្ធិដោយ thmeythmey.com