អត្ថបទពាណិជ្ជកម្ម
Smart Axiata ដាក់​សាកល្បង​កម្មវិធី Internet of Things Challenge ដើម្បី​បង្កើន​ដំណោះស្រាយ​ប្រកបដោយ​ភាពច្នៃប្រឌិត​ក្នុង​វិស័យ​ឌីជីថល​
12, Oct 2020 , 4:34 pm        
រូបភាព
​ភ្នំពេញ​៖​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២០ -  អតីត​និស្សិត​របស់​កម្មវិធី SmartStart កម្មវិធី SmartEdu និង កម្មវិធី SmartSpark បាន​ចូលរួម កម្មវិធី Smart Internet of Things Challenge ជា​កម្មវិធី​សាកល្បង ដើម្បី​ស្វែងរក​ដំណោះស្រាយ​បែប​ឌីជីថល ក្នុង វិស័យ​ផ្សេងៗ​ដែល​កំពុងតែ​ប្រឈមមុខ និង​បង្ហាញ​ចំណេះដឹង​របស់​ពួកគេ ទាក់ទង​នឹង​ប​ចេ្ច​ក​វិទ្យា​ឌីជីថល​ដ៏​សំខាន់​មួយ ក្នុង​សតវត្សរ៍​ទី ២១​។​
 
​ពាក្យ Internet of Things (IoT) សំដៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ភ្ជាប់​ឧបករណ៍​កុំព្យូទ័រ​ដែល​បាន​បង្កប់​នៅក្នុង​ឧបករណ៍​ដែល​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​អាចធ្វើឱ្យ​ឧបករណ៍​ទាំងនោះ​អាច​បញ្ជូន និង​ទទួល​ទិន្នន័យ​បាន​។      បច្ចេកវិទ្យា IoT កំពុង​ទទួល​ការពេញនិយម​ប្រើប្រាស់​កាន់តែខ្លាំង ក្នុង​វិស័យ កសិកម្ម ផលិតកម្ម​នានា និង​ក្នុងការ​រចនា​គេហដ្ឋាន និង​ទីក្រុង​ឆ្លាត ដែល​ក្នុងនោះ​ម៉ាស៊ីន ឬ​បច្ចេកវិទ្យា អាចទាក់ទង​ជាមួយគ្នា​បាន ហើយ​ទិន្នន័យ ដែល​ប្រមូលបាន នឹង​អាច​យកមកប្រើ​ប្រាស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​គុណ​តម្លៃ​។​
 

 
​ឧ​ទា​ហរ​ណ៍​ដ៏​សាមញ្ញ​មួយ ដូចជា អំពូល​ភ្លើង​នៅក្នុង​អាគារ​ការិយាល័យ​មួយ ដែល​អាច​ចាប់យក​សកម្មភាព តាមរយៈបច្ចេកវិទ្យា sensors  នៅពេល​នរណាម្នាក់​នៅក្នុង​បន្ទប់ ហើយ​បន្ទាប់មក អំពូល​ភ្លើង​អាច​បិទ ឬបើកដោយ​ស្វ័យប្រវត្តិ។ 
 
​ដោយ​សហការ​ជាមួយ Impact Hub Phnom Penh និង Arrowdot កម្មវិធី Smart IoT Challenge រៀបចំឡើង​ក្នុង​គោលបំណង ​ផ្តល់​ឲ្យ​និស្សិត​នូវ​ចំណេះដឹង IoT មូលដ្ឋាន ហើយ​ពួកគេ​ត្រូវ​ស្វែងរក បញ្ហា​ពិតៗ  ហើយ​បន្ទាប់មក​រៀបចំ​គម្រោង​បង្កើត​វិធី ដែល​បច្ចេកវិទ្យា IoT អាច​ផ្តល់​ដំណោះស្រាយ​បាន​។​




 
​ជ័យលាភី ក្រុម Smart Composting សម្រេចយក​បញ្ហា ការ​ខ្ជះខ្ជាយ ​និង​សំណល់​ម្ហូបអាហារ និង​បង្កើត​ដំណោះស្រាយ ​ដោយ​ប្រើ sensor ដែល​កំណត់​សំណើម សីតុណ្ហភាព និង​កត្តាបរិស្ថាន​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ការបង្កើត​ជីកំប៉ុស្ត ​មាន​ភាពងាយស្រួល​ ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់មាន​បទពិសោធន៍ ​ក្នុងការ​បង្កើត​វា​ពីមុន​មក​។  
 
​ឈ្មោះ ជា  ច័ន្ទ​សុក​សម្បត្តិ សមាជិក​ពី​ក្រុម​ជ័យលាភី Smart Composting និង​ជា​និស្សិត​របស់​កម្មវិធី អាហារូបករណ៍ SmartEdu បាន​និយាយថា ៖ «​នេះ​គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ សម្រាប់​ខ្ញុំ និង​ក្រុម​របស់ខ្ញុំ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី Smart IoT Challenge​។  ឱកាស​នេះ​ មិន​ត្រឹមតែ​ជួយ​ឱ្យ​ខ្ញុំ​រៀន​ជំនាញ​ឌីជីថល​ថ្មី​ ដែល​កំពុង​រីកចម្រើន ប៉ុណ្ណោះ​ទេ វា​ក៏​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​អនុវត្ត​ ជាមួយនឹង​ដំណោះស្រាយ​ជាក់ស្តែង​ដែល​ខ្ញុំ​មិន​ធ្លាប់​បានគិត​ពីមុនមក​។ លើសពីនេះទៅទៀត​ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​អំពី​ជំនាញ​ក្នុង​ការធ្វើការងារ​ជា​ក្រុម ការធ្វើ​បទ​បង្ហាញ និង​ការធ្វើការ​ក្រោម​សម្ពាធ​»​។ 
 


​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ « ពិភពលោក កាន់តែ​ចាប់យក​ប្រព័ន្ធ​ឌីជីថល ​កាន់តែ​លឿន​រហ័ស ការកំណត់​សម្គាល់​បញ្ហា​ជាក់ស្ដែង ដែល​អាច​ដោះស្រាយបាន​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល គឺជា​ជំហាន​បន្ទាប់​ដ៏​សំខាន់​មួយ ក្នុងការ​ទាញយក​ឥទ្ធិពល​ពី​អ៊ី​ន​ធី​ណិ​ត​។ ដោយសារ យើង​កំពុង​ឆ្ពោះទៅ កាន់ បច្ចេកវិទ្យា 5G យ៉ាង​លឿន​រហ័ស វា​នឹង​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់ ល្បឿន​កាន់តែ​លឿន និង​បញ្ចេញ​នូវ​សក្តានុពល​ពិតប្រាកដ​នៃ Internet of Things ដែល​អាច​យកមកប្រើ​ប្រាស់​នៅ​កន្លែង​ការងារ កសិដ្ឋាន សាលារៀន និង​ទីក្រុង​របស់​យើង ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​កាន់តែ​ងាយស្រួល​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​»​។​




 
​កម្មវិធី Internet of Things Challenge  នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង  SmartStart Young Innovator Program ដើម្បី​បង្ហាញ​អ្នកចូលរួម នូវ​កម្មវិធី​បច្ចេកវិទ្យា​ផ្សេងៗ​គ្នា និង​ជួយ​អាជីវកម្ម​របស់​ពួកគេ​ឲ្យ​កាន់តែ​ពេញនិយម ក្នុង​បណ្ដា​បច្ចេកវិទ្យា​ឌីជីថល​។ ក្នុងនាម​ជា​ជើងឯក​ឌីជីថល​របស់​កម្ពុជា ក្រុមហ៊ុន Smart កំពុង​ស្វែងរក​មធ្យោបាយ​រៀនសូត្រ​ច្នៃប្រឌិត ដើម្បី​ផ្ដល់ឱកាស​អប់រំ​ឌីជីថល ដល់​យុវជន​កម្ពុជា តាមរយៈ​កម្មវិធី​សំខាន់ៗ រួមមាន កម្មវិធី SmartStart និង​កម្មវិធី​អាហារូបករណ៍​SmartEdu​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​អំពី កម្មវិធី និរន្ដរភាព​និង កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ស​របស់​ក្រុមហ៊ុន Smart ,  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ «Smart for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬ​ចូលទៅ​កាន់​គេហទំព័រ https://www.smartedu.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com