ជាតិ
រថយន្ត
បណ្ណាល័យកាណូតរបស់អង្គការស៊ីប៉ា នឹងជួយពង្រីកការអានដល់ពលរដ្ឋរស់នៅបឹងទន្លេសាប
× បន្ទាប់ពីបណ្ណាល័យចល័តជាម៉ូតូ ជាឡានរថយន្ត និងជាកង់បី អង្គការស៊ីប៉ា ដែលបោះពុម្ពផ្សាយសៀវភៅ ទើបតែបង្កើតបណ្ណាល័យចល័តជាទូក ក្នុងបំណងជួយពលរដ្ឋ ជាពិសេសកុមារា និងកុមារី ឃុំផ្លូវទូកទីមួយ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អោយមានលទ្ធភាពអានសៀវភៅ និងស្រលាញ់ការអានសៀវភៅ ដើម្បីចេញផុតពីភាពក្រីក្រ។ ក្រុមហ៊ុន MCC បានផលិត ទូកនេះនៅខេត្តសៀមរាប ដោយវាទូលាយជាងកាណូតដទៃ ដើម្បីសម្រួលការដឹកកេសសៀវភៅ និងដើររកសៀវភៅ។ បណ្ណាល័យចល័តនេះមានដំបូល និងវាំងននជាកំណាត់កៅស៊ូ ដើម្បីការពារសៀវភៅ។ ចំណែកម៉ូទ័រវិញ គឺជាម៉ាកជប៉ុន ហុងដា ដែលមិនសូវខ្លាំងប៉ុន្មានទេ ព្រោះទូករបស់ស៊ីប៉ា មិនត្រូវការជិះលឿនទេ។ វាមានល្បឿនអតិបរមា ១១គីឡូម៉ែត្រក្នុងមួយម៉ោង។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសរបស់ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com