អត្ថបទពាណិជ្ជកម្ម
ស្ថានទូតបារាំងនៅប្រទេសកម្ពុជា និងធនាគារ ប្រេដ ប៊ែង ខេមបូឌា បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រី”
15, Oct 2020 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី ១៣ ខែតុលា៖ សហគ្រិនស្រ្តីកម្ពុជាចំនួន ១៧នាក់ បានចូលរួមសិក្ខាសាលាក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្រ្តី” ដែលរៀបចំដោយលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា  និងធនាគារ ប្រេដ ប៊ែង ខេមបូឌា។
 
សិក្ខាកាមដែលអញ្ជើញមកពីវិស័យឯកជន ផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសង្គមស៊ីវិល បានចូលរួមសិក្ខាសាលាដើម្បីពង្រឹងជំនាញក្នុងការសម្រេចចិត្ត ដើម្បីឲ្យប្រាកដថា ពួកគាត់កំពុងធ្វើការជ្រើសរើសមាគ៌ាអាជីវកម្មមួយដ៏ត្រឹមត្រូវ។ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងដោយ SHINE Better Business Academy ក្រោមការជ្រោមជ្រែងពីធនាគារ ប្រេដ ប៊ែង ខេមបូឌា។ កម្មវិធីនេះរៀបចំឡើងដើម្បីពង្រឹងជំនាញសំខាន់ៗក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គល ឬ បុគ្គលិកជោគជ័យនៅក្នុងពិភពជំនួញដ៏ស្វឹតស្វាញរបស់កម្ពុជា។


 
ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងអាជីវកម្មជាប្រធានបទដ៏សំខាន់របស់ស្ថានទូតបារាំង ដែលបានដាក់ចេញជាផ្នែកមួយ នៃយុទ្ធសាស្ត្រអន្តរជាតិរបស់ប្រទេសបារាំងដើម្បីចូលរួមគាំទ្រសមភាពយេនឌ័រ និងពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន*។ យុទ្ធសាស្រ្តនេះបានជម្រុញក្នុងការឈោងទៅយកភាពកាន់តែប្រសើរលើតួនាទី និងទំនួលខុសត្រូវ សម្រាប់ស្ត្រី ក៏ដូចជាលុបបំបាត់ផ្នត់គំនិតសង្គម “ភេទជាឧបសគ្គ” ដែលទាក់ទងនឹងការសម្រេចចិត្តដោយស្ត្រី។
 
កម្មវិធីគំនិតផ្តួចផ្តើមសម្រាប់ស្ត្រី SHINE បានបង្កើតនៅឆ្នាំ ២០១៩ ក្រោមការផ្តួចផ្តើមរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក្នុងគោលបំណងបង្កើតឱកាសកាន់តែច្រើនដល់សហគ្រិនស្រ្តីតាមរយៈផ្តល់ឱកាសការសិក្សាកម្រិតខ្ពស់ ដំបូន្មានពីអ្នកជំនាញ ការអនុវត្តជាក់ស្តែង និងបណ្តាញដើម្បីជួយឱ្យអាជីវកម្មសហគ្រាសធុនតូចនិងមធ្យមរបស់ពួកគាត់រីកចម្រើន។ រីឯ SHINE Better Business Academy គឺជាផ្នែកមួយដ៏សំខាន់របស់កម្មវិធីគំនិតផ្តួចផ្តើមសម្រាប់ស្ត្រី SHINE ក្នុងការជួយជ្រោមជ្រែងដល់សហគ្រិនស្រ្តីឱ្យដំណើរការអាជីវកម្មបានល្អបំផុតតាមដែលពួកគាត់អាចធ្វើបាន។


 
លោក ពែរដុង ហ្គីយ៉ូម នាយកប្រតិបត្តិធនាគារ ប្រេដ ប៊ែង ខេមបូឌា មានប្រសាសន៍ថា  “ជាក់ស្តែងយើងដឹងថាសហគ្រិនស្រ្តីពិតជាពូកែក្នុងការប្រកបអាជីវកម្ម ហើយយើងក៏ដឹងដែរថាពួកគាត់ជាច្រើនប្រឈមនឹងឧបសគ្គមួយចំនួនដែលអាជីវករជាបុរសមិនមាន។ ដូចនេះហើយបានជាកម្មវិធីគំនិតផ្តួចផ្តើមសម្រាប់ស្ត្រី SHINE មានវត្តមាននៅទីនេះ ដើម្បីជួយបំពេញចន្លោះខ្វះខាតនេះ។” 
 
លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគ្រិនស្ត្រី និងសហគ្រាសធុនតូចនិងមធ្យម ជាពិសេសនៅក្នុងស្ថានភាពដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ព្រោះសហគ្រាសធុនតូចនិងមធ្យមដើរតួនាទីជាសរសរទ្រូងដ៏សំខាន់ចំពោះសេដ្ឋកិច្ចជាតិ។


 
តាមរយៈការបញ្ជាក់ក្នុងកម្មវិធីនោះ ស្ថានទូតបារាំង និងធនាគារ ប្រេដ ប៊ែង ខេមបូឌា កំពុងសម្លឹងមើលឱកាសបន្ថែមទៀត ដើម្បីផ្តល់ដល់សហគ្រិនស្រ្តីកម្ពុជានាពេលអនាគត។
សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ ប្រេដ ប៊ែង ខេមបូឌា និងកម្មវិធីគំនិតផ្តួចផ្តើមសម្រាប់ស្ត្រី SHINE សូមទំនាក់ទំនងមកកាន់ លោកស្រី នង សុភី តាមរយៈទូរសព្ទ +៨៥៥ ៧៨ ៩៩៩ ៥៦៩។
សម្រាប់ព័ត៌មានបន្ថែមស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងកម្មវិធីអាជីវកម្មរបស់ស្ថានទូតបារាំង សូមទំនាក់ទំនងមក លោក ហ៊ូហ្គោ វ៉ារិន (Hugo Wavrin) តាមរយៈទូរសព្ទ +៨៥៥ ២៣ ២៦០ ០២៣។
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com