សម្តេច ហ៊ុន សែន ប្រតិកម្មចំពោះការលើកឡើងថា ទឹកជំនន់មកពីលុបបឹង
ជាតិ
សម្តេច ហ៊ុន សែន ប្រតិកម្មចំពោះការលើកឡើងថា ទឹកជំនន់មកពីលុបបឹង
15, Oct 2020 , 7:56 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ បានចុះទៅសួរសុខទុក្ខពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពក្នុងខណ្ឌដង្កោ។ នាឱកាសនោះដែរសម្តេច បានប្រតិកម្មចំពោះការលើកឡើងថា ទឹកជំនន់នៅកម្ពុជាមកពីការលុបបឹង។



«ខ្ញុំមិនចង់ឆ្លើយតបអ្នកណាទេ ប៉ុន្តែខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋ»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយទាញហេតុផលថា ជំនន់បច្ចុប្បន្ននៅកម្ពុជា គឺមកពីកត្តាគ្រោះមហន្តរាយសុទ្ធសាធ។

សម្តេចបានលើកឡើងពីករណីនៅជប៉ុន និងអឺរ៉ុប ដែលជំនន់ទឹកភ្លៀង បានសម្លាប់មនុស្សជាច្រើន ដោយកត្តាទាំងនោះ មិនមែនមកពីការលុបបឹងនោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com