អត្ថបទពាណិជ្ជកម្ម
ធនាគារ ជីប ម៉ុង មានកម្មវិធីផ្តល់ជូនពិសេសៗជាបន្តបន្ទាប់ សម្រាប់អតិថិជនដែលទូទាត់តាម Chip Mong Pay ជាមួយដៃគូសហការជាច្រើន
20, Oct 2020 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
ធនាគារ ជីប ម៉ុង ជាធនាគារ ឌីជីថលដែលមានវត្តមាន ក្នុងទីផ្សារហិរញ្ញវត្ថុមិនទាន់បាន២ឆ្នាំផង ប៉ុន្តែតែងមានកម្មវិធីផ្តល់ជូនពិសេស ដល់អតិថិជនរបស់ខ្លួន។ បច្ចុប្បន្ន ធនាគារ កំពុងផ្តល់ជូនពិសេសដល់អតិថិជនដែលប្រើ Chip Mong Pay ក្នុងការទូទាត់ ដូចជាការបញ្ចុះតម្លៃ ១០% បន្ថែមលើការបញ្ចុះតម្លៃដែលមានស្រាប់ លើ Smile Shop ដែលជាក្រុមហ៊ុន E-commerce ដ៏ធំមួយនៅកម្ពុជា។

លើសពីនេះ ធនាគារបានផ្តល់ជូនការបញ្ចុះតម្លៃ ៣ ០០០រៀល សម្រាប់អតិថិជនដែលធ្វើដំណើរតាម TADA ព្រមទាំងផ្តល់ជូនការបញ្ចុះតម្លៃ ១ដុល្លារ សម្រាប់អតិថិជន ដែលកម្មង់ទិញតាមក្រុមហ៊ុនដឹកជញ្ជូនអនឡាញ BLOC Delivery សម្រាប់ការចំណាយចាប់ពី ៥ដុល្លារឡើង។




លោក វែន កំសាន្ត អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែក Eco system និងភ្នាក់ងារធនាគារ នៃធនាគារ ជីប ម៉ុង បានបញ្ជាក់ថា៖«ថ្វីដ្បិតយើង ទើបតែមានវត្តមាននៅក្នុងទីផ្សារប៉ុន្តែ ធនាគារ ជីប ម៉ុង  បានសហការជាមួយដៃគូជាច្រើន និងមានការផ្តល់ជូនពិសេសៗជាបន្តបន្ទាប់ ក្នុងគោលបំណងឲ្យអតិថិជនរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍ ពីការសហការនេះ ព្រមទាំងផ្តល់ភាពងាយស្រួល និងសម្បូរបែបដល់អតិថិជនរបស់យើង»។ 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន 081/066 811 9111 ឬអញ្ជើញទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង៕
 

 




(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com