អត្ថបទពាណិជ្ជកម្ម
ផ្ទេរប្រាក់ទៅវិញទៅមករវាងវីង និងស្ថាបនា ឈ្នះរង្វាន់ទឹកប្រាក់ជាច្រើន
20, Oct 2020 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
ធនាគារ ស្ថាបនា និងធនាគារឯកទេសវីង  កំពុងផ្តល់ជូនអតិថិជនរបស់ខ្លួន កាន់តែងាយស្រួល ដោយអនុញ្ញាតឲ្យផ្ទេរប្រាក់ទៅវិញទៅមក ព្រមទាំងផ្តល់រង្វាន់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។

កាន់តែពិសេស សម្រាប់អតិថិជនដែលផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីង ទៅគណនីធនាគារ ស្ថាបនា តាមរយៈ Wing Money App នោះ ពួកគេនឹងអាចមានឱកាស ឈ្នះទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់រៀងរាល់សប្តាហ៍ រហូតដល់បំណាច់ឆ្នាំ២០២០។
 
ជាងនេះទៅទៀតអតិថិនជន របស់ធនាគារ ស្ថាបនា អាចដកប្រាក់ និងដាក់ប្រាក់ព្រមទាំងអាចសងប្រាក់កម្ចី របស់ធនាគារ ស្ថាបនា បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពជាមួយភ្នាក់ងារវីង ជាង៨ ០០០កន្លែង នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ 
 
ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាង ដែលបានក្លាយជាម្ចាស់ទឹកប្រាក់ ៤០ម៉ឺនរៀល ចំនួន៥រង្វាន់ជារៀងរាល់សប្តាហ៍៕



(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com