អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្តកំពង់ស្ពឺ​
21, Oct 2020 , 3:15 pm        
រូបភាព
កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ដឹកនាំ​ដោយ​លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន រួមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បាន​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥០០ គ្រួសារ​ដែល​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​រួមមាន​អង្ករ ១០​តោន ទឹកត្រី ៥០០​យួរ ទឹកស៊ីអ៊ីវ ៥០០​យួរ ត្រីខរ​កំប៉ុង ៥០០​យួរ មុង ៥០០ ភួយ ៥០០  និង​កន្ទេល​៥០០​។​
 





 
 
​ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖
•​ ​អង្ករ ២០​គីឡូក្រាម​
•​ ​ទឹកត្រី ១​យួរ​
•​ ​ទឹកស៊ីអ៊ីវ ១​យួរ​
•​ ​ត្រីខរ​កំប៉ុង ១​យួរ​
•​ ​មុង ១
•​ ​ភួយ ១
•​ ​កន្ទេល ១
 





 
​ការចុះ​ចែក​អំណោយ គឺ​ដើម្បី​ឆ្លើយតប និង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រង​នូវ​ការប៉ះពាល់​នៃ​ទឹកជំនន់​នេះ​។ 
 




 
​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​បាន​គិតគូរ​ពី​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ទុក្ខលំបាក​មួយ​នេះ​។ ទង្វើ​ទាំងនេះ ស្តែង​ឲ្យ​ឃើញថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចការ​មនុស្សធម៌ ជួយ​គ្នា​ក្នុង​គ្រា​លំបាក ដោយ​មិន​ប្រកាន់វណ្ណៈ​ពូជសាសន៍ ពណ៌​សម្បុរ​នោះទេ​»​។ 
 





​លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ក៏បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ជឿជាក់ថា​អំណោយ​ទាំងនេះ ពិតជា​អាចជួយ​សម្រួល​ដល់​ការរស់នៅ របស់​បងប្អូន​ដែល​កំពុង​ជួប​គ្រោះទឹកជំនន់​នេះ បាន​មួយផ្នែកធំ ហើយ​ខ្ញុំ​សង្ឃឹមថា ទឹកជំនន់​នេះ នឹង​បាត់​ទៅវិញ​ឆាប់ៗ​នេះ​។ ជូនពរ​បងប្អូន​ទាំងអស់គ្នា ទទួលបាន​សុខ​សុវត្ថិភាព និង​ជម្នះ​ឲ្យ​បាន​នូវ​ទុក្ខលំបាក​មួយ​នេះ​»​។​
 

 
​ក្រៅពី​ការធ្វើ​អាជីវកម្ម ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សកម្មភាព​មនុស្សធម៌ និង​កិច្ចការ​សង្គម​នានា​ដូចជា ការផ្តល់​មួកសុវត្ថិភាព ការកសាង​អាគារ​សិក្សា បណ្ណាល័យ អណ្តូង​ទឹកស្អាត ឧបត្ថម្ភ​សម្ភារ​សិក្សា ដាំ​ដើមឈើ ការបរិច្ចាគ​ឈាម និង​ការផ្ដល់​មូលនិធិ​គាំពារ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជា​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​ទាក់ទង​នឹង​ការបើកបរ និង​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព  ការជួសជុល​កែលំអ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស និង​កិច្ចការ​ថែរក្សា​បរិស្ថាន​ផងដែរ​។ 
 

 
​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិ​ម អេ បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ៥០​ម៉ឺន​ដុល្លារ សម្រាប់​ការវិនិយោគ​លើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​ជំនាញ​ផ្សេងៗ​ដល់​បុគ្គលិក និង​សិស្ស​និស្សិត តាម​សាលា​បច្ចេកទេស​នានា ដើម្បី​ទទួលបាន​ឱកាស​មក​សិក្សា និង​អនុវត្តន៍​ផ្ទាល់ ជាមួយ​អ្នកឯកទេស​របស់​យើង​នៅតាម​បណ្ដា​ក្រុមហ៊ុន​នានា ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។ 
 

 
​កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន RMA Cambodia បានផ្តល់​នូវ​រថយន្ត Ford Pick up ចំនួន​១ គ្រឿង និង​ត្រាក់ទ័រ John Deere ចំនួន ២​គ្រឿង​ផងដែរ​។ មិនតែប៉ុណ្ណោះ​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន RMA Cambodia និង​ក្រុមហ៊ុន Ford បាន​ប្រារព្ធ​ពិធី​ប្រគល់​រថយន្ត Ford ចំនួន ៤​គ្រឿង និង​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល បច្ចេកវិទ្យា​រថយន្ត Ford ជូន​ដល់​សាលា​បច្ចេកទេស​ឧស្សាហកម្ម ហើយ​នៅក្នុង​ឆ្នាំ ២០២០ នេះ​ផងដែរ ក្រុមហ៊ុន RMA Cambodia ក៏​នៅតែ​បន្តសកម្មភាព​នេះ​ដដែល​នោះ គឺ​ការបន្ត​ប្រគល់​នូវ​រថយន្ត Ford Pick up ឲ្យ​បាន​ចំនួន ១០ គ្រឿង​ជូន​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ដែល​ក្នុងនោះដែរ ប្រគល់ជូន​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI)  ចំនួន ៤ គ្រឿង វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ចំនួន ២ គ្រឿង វិទ្យាស្ថាន​បច្ចេកទេស​បាត់​ដំបង (BIT)   នៅ​ខេត្តបាត់ដំបង​ចំនួន ២ គ្រឿង និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ (NPIA) នៅ​ខេត្តសៀមរាប​ចំនួន​២​គ្រឿង​៕


 


 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com