អត្ថបទពាណិជ្ជកម្ម
ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រា​មាន​អាសន្ន​
21, Oct 2020 , 4:01 pm        
រូបភាព
​ដោយសារ​អាកាសធាតុ​បាន​ប្រែប្រួល​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ន​ បណ្តាលឲ្យ​ប្រទេស​កម្ពុជា​បានទទួល​រងឥទ្ធិពល​ភ្លៀង​ធំៗ​ ជា​បន្តបន្ទាប់​ ដែល​បណ្តាលឲ្យ​មានទឹក​ជំនន់ ​បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ ទៅដល់​បណ្តាល​ខេត្ត​នានា និង​តំបន់​មួយចំនួនធំ ​ក្នុង​ក្រុងភ្នំពេញ​ផងដែរ ជាពិសេស​នៅក្នុង​ខណ្ឌដង្កោតែម្តង​។ ដោយសារ​តែមាន​ជន​លិច​ ដោយ​ទឹកភ្លៀងកើតមានជា​បន្តបន្ទាប់ ​បណ្តាលឲ្យ​មានការ​ខូចខាត បាត់បង់​អាយុជីវិត និង​ទ្រព្យសម្បត្តិ ​របស់​ប្រជាជន​យើង​មួយចំនួនធំ​ផងដែរ​។ ទន្ទឹមនឹង​ប្រជាជន​កម្ពុជា ​កំពុង​រង់​ការខ្វះ​ខាតយ៉ាងខ្លាំង និង​ត្រូវការ​យ៉ាងខ្លាំង​ នូវ​ស្បៀងអាហារ សម្ភារប្រើប្រាស់​ដែល​ចាំបាច់ ក្នុង​កាលៈទេសៈ​នេះ​។​



​ស្រប​ពេលដែល​ប្រជាជនមាន​ការខ្វះ​ខាត យើង​សង្កេតឃើញ​មាន​សប្បុរសជន និង​ក្រុមហ៊ុន​មួយចំនួន ​បានចេញ​មុខ​ជួយ​ជាច្រើន​ផងដែរ ក្នុង​ក៏មាន​ភោជនីយដ្ឋាន​ ផាក​ កាហ្វេ ​ផង​ដែរ។ ភោជនីយដ្ឋាន ផាក កាហ្វេ ​បាន​នាំ​ជា​ភេសជ្ ជៈ​ជា​កាហ្វេ​ភ្នំពេញ​ ទៅ​ចែកជូនឲ្យ​ប្រជាជន និង​បងប្អូនកម្លាំងជួយសង្គ្រោះ​ជួរមុខ​ ដែល​បាន​ចុះជួយ​ប្រជាជន​ក្នុង​តំបន់ ​ដែល​ជន​លិច​ដោយ​ទឹកជំនន់​ខ្លាំង​ គឺ​ក្នុង​តំបន់​ខ​ណ្ឌ​ដង្កោ ក្រុងភ្នំពេញ​ផងដែរ​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com