COVID-19
អន្តរជាតិ
អ្នក​កើត​កូ​វីដ​-១៩ មាន​ជាង​៤២​លាន​នាក់​ហើយ ដោយ​បារាំង និង​កូ​ឡុំ​ប៊ី ឡើង​ជិត​១​លាន​ករណី​
23, Oct 2020 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា នេះ ចំនួន​អ្នក​កើត​កូ​វីដ​-១៩ ដែល​ត្រូវបាន​តេស្ត​ឃើញ មាន​ដល់​ជាង​៤២​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដែល​ក្នុងនោះ​ជាង​១.៤២​លាន បាន​ស្លាប់ និង​ជាង​៣១​លាន​បានជា​សះស្បើយ​។ បារាំង និង​កូ​ឡុំ​ប៊ី មាន​តួលេខ​អ្នក​ឆ្លង​ជិត​១​លាន​រៀងៗ ដែល​ប្រដេញ​តាម​ពីក្រោយ​ដោយ​ប៉េ​រូ និង​ម៉ិ​ក​ស៊ិ​ក​។​

 
​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន បន្ត​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ចិន ធ្លាក់​ទៅដល់​ចំណាត់ថ្នាក់​ទី​៥៤​ឯណោះ​ក្នុងចំណោម​ប្រទេស​/​តំបន់​ចំនួន​២១៥ ដែលមាន​ករណី​ឆ្លង​។ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្សាយ​នៅលើ Worldometers​។​
 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​៖
១. សហរដ្ឋអាមេរិក​៖ ជាង​៨.៦៦​លាន​ករណី​
២. ឥណ្ឌា​៖ ជាង ៧.៧៦​លាន​ករណី​
៣. ប្រេ​ស៊ី​ល​៖ ជាង​៥.៣៣​លាន​ករណី​
៤. រុស្ស៊ី​៖ ជាង​១.៤៦​លាន​ករណី​
៥. អេ​ស្ប៉ា​ញ​៖ ជាង​១.០៩​លាន​ករណី​
៦.​អា​ហ្ស​ង់​ទីន​៖ ជាង​១.០៥​លាន​ករណី​
 
​ប្រទេស​ដែលមាន​ករណី​ស្លាប់​ច្រើនជាងគេ​៖
១. សហរដ្ឋអាមេរិក​៖ ជិត​២៣​ម៉ឺន​នាក់​
២. ប្រេ​ស៊ី​ល​៖ ជាង​១៥​ម៉ឺន​នាក់​
៣. ឥណ្ឌា​៖ ជិត​១២​ម៉ឺន​នាក់​
៤. ម៉ិ​ក​ស៊ិ​ក​៖ ជិត​៨៨០០០​នាក់​
៥. ចក្រភព​អង់គ្លេស​៖ ជាង​៤៤០០០​នាក់​
៦. អ៊ីតាលី​៖ ជិត​៣៧០០០​នាក់​
 
​អាស៊ីអាគ្នេយ៍​៖
១. ឥណ្ឌូណេស៊ី ៖ ជាង​៣៧​ម៉ឺន​ករណី (​ស្លាប់​ជិត​១៣០០០​នាក់​, សះស្បើយ​ជាង​៣០​ម៉ឺន​នាក់​)
២. ហ្វីលីពីន​៖ ជាង​៣៦​ម៉ឺន​ករណី (​ស្លាប់​ជិត​៦៨០០​នាក់​, សះស្បើយ​ជាង​៣១​ម៉ឺន​នាក់​)
៣. សិង្ហ​បុរី​៖ ជិត​៥៨០០០​ករណី (​ស្លាប់​២៨​នាក់​, សះស្បើយ​ជាង​៥៧០០០​នាក់​)
៤. មី​យ៉ាន់​ម៉ា​៖ ជាង​៤១០០០​ករណី (​ស្លាប់​១០០៥​នាក់​, សះស្បើយ​ជាង​២១០០០​នាក់​)
៥. ម៉ាឡេស៊ី​៖ ជាង​២៣០០០​ករណី (​ស្លាប់​២០៤​នាក់​, សះស្បើយ​ជាង​១៥០០០​នាក់​)
៦. ថៃ​៖ ៣៧២៧​ករណី (​ស្លាប់​៥៩​នាក់​, សះស្បើយ​ជាង​៣៥០០​នាក់​)
៧. វៀតណាម​៖ ១១៤៨​ករណី (​ស្លាប់​៣៥​នាក់​, សះស្បើយ​ជាង​១​ពាន់​នាក់​)
៨. កម្ពុជា​៖ ២៨៦​ករណី (​សះស្បើយ​២៨០​នាក់​)
៩. ព្រុយ​ណេ​៖ ១៤៨​ករណី (​ស្លាប់​៣​នាក់​, សះស្បើយ​១៤៣​នាក់​)
១០. ទី​ម័​រ​ខាងកើត​៖ ២៩​ករណី (​សះស្បើយ​២៨​នាក់​)
១១. ឡាវ​៖ ២៣៤​ករណី (​សះស្បើយ​២២​នាក់​)៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com