COVID-19
ជាតិ
COVID-19៖ កម្ពុជាមានករណីថ្មី១ទៀត និងសះស្បើយ៣ករណី
24, Oct 2020 , 7:33 am        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញករណីទី២៨៧ ហើយជាមួយគ្នានេះ ក៏មានអ្នកជំងឺ៣នាក់បន្ថែម បានជាសះស្បើយផងដែរ។



ករណីវិជ្ជមានថ្មី ជាបុរសបារាំងអាយុ៣៧ឆ្នាំ ដែលបានធ្វើដំណើរមកពីបារាំង បន្តជើងហោះហើរនៅតៃវ៉ាន់ និងមកដល់កម្ពុជានៅថ្ងៃទី១១ ខែតុលា។ លទ្ធផលតេស្តនេះ ឃើញវិជ្ជមាននៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត។ គាត់ស្ថិតក្នុងចំណោមអ្នកដំណើរ៨៥នាក់។

ដោយឡែកករណីសះស្បើយ៣រូបរួមមាន  បុរសឥណ្ឌូណេស៊ីអាយុ២៦ឆ្នាំ បុរសខ្មែរអាយុ២៩ឆ្នាំ និងស្ត្រីបារាំងអាយុ៣ឆ្នាំ។ ពួកគាត់ត្រូវបានតេស្តអវិជ្ជមាន២ដង ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គិតត្រឹមថ្ងៃនេះ កម្ពុជា មានករណីសរុបឡើងដល់២៨៧ ក្នុងនោះ២៨៣ បានជាសះស្បើយ។ អ្នកជំងឺដែលកំពុងបន្តសម្រាកព្យាបាលមាន៤នាក់ ក្នុងនោះ មានបុរសខ្មែរ២នាក់ ស្ត្រីខ្មែរ១នាក់ និងចុងក្រោយបុរសបារាំង១នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com