ជាតិ
រថយន្ត
លោក ងិន វាសនា កែ​ឡាន JEEP មួយគ្រឿង​ឲ្យ​ខ្ពស់ជាង​មុន ហើយ​អាច​បែន​បាន​ដូច​ឡាន​ដឹក​ដី​
26, Oct 2020 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក ងិន វាសនា ជា​អតីត​អ្នកបើករថយន្ត​(​បែន​)​ដឹក​ដី​ប្រភេទ​៥​តោន ហើយ​បច្ចុប្បន្ន​ជា​អ្នកលក់ដូរ​បន្តិចបន្តួច​នៅផ្ទះ​។ លោក វាសនា បាន​ចំណាយ​ពេលទំនេរ​ពី​ការ​របរ​លក់ដូរ​ប្រចាំថ្ងៃ មក​កែច្នៃ​ឡាន ម៉ាក JEEP ប្រភេទ Grand Cherokee ម៉ូ​ឌែ​ល I (​ជា​ផ្លូវការ JEEP ហៅ​ម៉ូ​ឌែ​ល​១ ថា ZJ) ឲ្យ​ខ្ពស់ជាង​មុន និង​បាន​បន្ថែម​កង់​ក្រោយ​ចំនួន​ទៀត​។ អ្វីដែល​ប្លែក​អស្ចារ្យ​នោះ គឺ​លោក​ច្នៃ​ផ្នែក​ខាងក្រោយ ដូចជា​ឡាន​បែន ដែល​ខ្លួន​ធ្លាប់​បើក​តែម្តង​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ងិន វាសនា លើកឡើង​ដូច្នេះ​៖«​កាល​មុន​ខ្ញុំ​ធ្លាប់​បើកឡាន​បែប ឡាន​ដឹក​ដី ៥​តោន​។ ខ្ញុំ​យកគំនិត​ពី​ហ្នឹង​ខ្លះ ហើយ​ខ្ញុំ​កែច្នៃ​មើល​តាម​យូ​ធូប​ខ្លះ ដើម្បី​មក​កែច្នៃ​ខ្លួនឯង​»​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ងិន វាសនា ខាងក្រោម ៖

 
 
​សូមជម្រាបថា រថយន្ដ JEEP ប្រភេទ Grand Cherokee វា​ខុសពី​ប្រភេទ Cherokee​។ Grand មានន័យថា​ធំ ហើយ Cherokee គឺជា​ឈ្មោះ​កុលសម្ព័ន្ធ នៅ​អាមេរិក​ខាងជើង​។ ម៉ូ​ឌែ​ល​នេះ ចាប់ផ្ដើម​ផលិត Grand Cherokee ឆ្នាំ​១៩៩២​។ រហូតដល់​សព្វថ្ងៃនេះ មាន​ម៉ូ​ឌែ​ល​៤ : I (ZJ) II (WJ) III (WK) និង IV (WK2)​។​
 
JEEP គឺជា​ម៉ាក​រថយន្ដ​ដើមកំណើត​នៅ​សហរដ្ឋអាមេរិក (​ក្រុម FORD) ដែល​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​ក្រុម FIAT នៅ​ប្រទេស​អ៊ីតាលី និង​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ ពីដំបូង នៅ​ឆ្នាំ​១៩៤១ JEEP ផលិត​ឡាន​ប្រភេទ​យោធា ប៉ុន្តែ​ដល់​បច្ចុប្បន្ននេះ JEEP បាន​ច្នៃ​ប្រមាណ​១០​ម៉ូ​ដែល ដែល​ភាគច្រើន​ស្រដៀងៗ​គ្នា តែ​លែង​ផលិត​រថយន្ដ​សម្រាប់​ទាហាន​៕












 

Tag:
 ងិន វាសនា​
 ​កែច្នៃ​
 ​ឡាន​
 ​រថយន្ត​
  JEEP
© រក្សាសិទ្ធិដោយ thmeythmey.com