អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo V20 តម្លៃ​ត្រឹម $369 បើក​ឲ្យ Pre-Order ភ្លាម​ទទួលបាន​ការគាំទ្រ​ខ្លាំង​
27, Oct 2020 , 3:46 pm        
រូបភាព
ភ្នំពេញ កាលពី​ថ្ងៃទី​២៤ តុលា ឆ្នាំ​2020៖ ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន vivo ប្រចាំ​ប្រទេស​កម្ពុជា បាន​បើកសម្ពោធ​ជា​ផ្លូវការ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន ដែលជា​បងប្អូន​ត្រកូល V ម៉ូ​ឌែ​ល vivo V20​។ ក្រោយពី​បានដាក់​សម្ពោធ នឹង​បើក​បង្ហាញ​ទៅលើ​ការ​រចនាបទ ក៏ដូចជា​លក្ខណៈ​ដ៏​សម្បូរបែប​របស់​វា​រួចមក​ស្មា​ត​ហ្វូ​ន vivo V20 នេះ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ដោយ​អតិថិជន​ជាច្រើន បានមក Pre-Order ចាប់តាំងពី​ថ្ងៃ​ដំបូង​មកដល់​ឥឡូវ គឺ​ទើបតែ​បាន ៣​ថ្ងៃ​តែប៉ុណ្ណោះ សន្ទុះ​នៃ​អតិថិជន ដែល​បានមក​កម្មង់​ទុក​មុន មានការ​កើន​ឡើងជា​លំដាប់​។​
 




​ខាងក្រោម​នេះ ជា​ចំនុច​ពិសេស​របស់​ស្មា​ត​ហ្វូ​ន vivo V20 ៖
 
•​ ​អេក្រង់​រាបស្មើ ទំហំ 6.44 អ៊ី​ញ AMOLED កញ្ចក់​រាង 2.5D អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 2400 x 1080 FHD+ 
•​ ​មាន​កម្រាស់​ស្តើង​ត្រឹមតែ 7.38mm និង​មាន​ទម្ងន់ 171g
•​ ​ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon 720G 
•​ ​CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.4 GHz
•​ ​មាន​រ៉េ​ម 8GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB 
•​ ​មាន​ថ្ម​ទំហំ​ធំ 4000 mAh / Flashcharge 33W (11V/3A)
•​ ​ដំណើរការ​ដោយ Android 11 និង​ស្បែក Interface Funtouch OS 11
•​ ​មាន​កាមេរ៉ា​មុខ​ទំហំ 44MP Eye Autofocus, កាមេរ៉ា​ក្រោយ 4​គ្រាប់ :  កាមេរ៉ា​គោល​64MP + 8MP (Wide-Angle/Macro/Bokeh) + 2MP(Mono)       
•​ ​មាន​ជម្រើស 2​ពណ៌ / Black: Midnight Jazz / Blue: Sunset Melody
•​ ​អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
•​ ​មានមុខ​ងារ Face Unlock+In-Display Fingerprint Scanning 
 





​សម្រាប់​បងប្អូន ដែល​មិនទាន់បាន Pre-Order (​ក​ម្ម៉​ង់​ទុក​មុន​) ប្រញាប់​រួសរាន់​ឡើង ព្រោះ​ឱកាស​ដ៏​ពិសេស​នេះ នៅសល់​រយៈពេល​តែ ២​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ គឺ​ពេលវេលា​ផុតកំណត់​គឺ​ត្រឹម​ថ្ងៃទី​២៩ តុលា ឆ្នាំ​២០២០​។ ប្រញាប់​ឡើង កុំ​ឲ្យ​ខកខាន​នូវ​កាដូ​ដ៏​ពិសេសៗ ដែល​កំពុងតែ​នៅ​រង់ចាំ​លោកអ្នក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com