ពីនេះ ពីនោះ
សុខភាព
ឈឺក្បាល​៖ អាកា​រៈ ៤​យ៉ាង​ដែល​ត្រូវការ​ជួយសង្គ្រោះ​បន្ទាន់​
29, Oct 2020 , 6:59 am        
រូបភាព
​ការឈឺ​ក្បាល​ឃើញថា កើត​ឡើងជា​ញឹកញាប់​ណាស់​ចំពោះ​មនុស្ស​ទូទៅ​។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​យើង​ទេ តែ​ក៏​រំខាន​ដល់​កន្លែងធ្វើការ នៅផ្ទះ និង​ការចូលរួម​ក្នុងសង្គម​ដែរ​។ ការឈឺ​ក្បាល​ច្រើនតែ​ទាក់ទង​នឹង​ការវិល​មុខ និង​បង្កឡើង​ដោយ​មូលហេតុ​ដូចគ្នា​។ ករណី​ភាគច្រើន កាលណា​អា​ការៈឈឺ​ក្បាល​រកឃើញ ឬ​កំណត់​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ និង​លឿន អាចជា​រឿង​សំខាន់​មួយ​ក្នុងការ​ស្វែងរក​មូលហេតុ និង​ការព្យាបាល​របស់​វា​ដែរ​។​

 
​អ្នកជំនាញ​និយាយថា អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ឬ​សង្គ្រោះបន្ទាន់​បើសិនជា​អ្នកមាន​អាកា​រៈ​ដូចខាងក្រោម​នេះ ព្រោះ​វា​អាចជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា ឬ​ជំងឺ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​។​
 
  1. ​បើសិនជា​អ្នកមាន​អារម្មណ៍​ឈឺក្បាល​ខ្លាំងក្លា​ភ្លាមៗ នោះ​វា​អាចជា​សញ្ញា​មួយ​ដែល​ត្រូវ​ការជួប​ពេទ្យ និង​ព្យាបាល ដោយសារតែ​វា​អាចជា​អាកា​រៈ​របស់​ជំងឺ​ធ្ងន់​ណាមួយ​ហើយ​។​
  2. ​បើសិនជា​អ្នក​ឈឺក្បាល​ជាម​យ​យ​នឹង​អាកា​រៈ​ផ្សេងទៀត​ដូចជា ក្តៅខ្លួន រឹង​ករ វង្វេងវង្វាន់ ប្រកាច់ ភ្នែក​មើលឃើញ​ពីរៗ ខ្សោយ ស្ពឹក ឬ​ពិបាក​និយាយ គឺ​ត្រូវតែទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​បំផុត​។​
  3. ​បើសិនជា​អ្នក​ទើបតែ​មាន​របួស​នៅ​ក្បាល​ថ្មីៗ ហើយ​ឈឺក្បាល​ក្រោយពី​ជួប​គ្រោះថ្នាក់ ឬ​ឈឺក្បាល​កាន់តែខ្លាំង​ទៅៗ នោះ ក៏​ជាស​ញ្ញា​ដែល​ត្រូវ​ការជួប​ពេទ្យ​ជាបន្ទាន់​ដែរ​។​
  4. ​បើសិនជា​អ្នក​ឈឺក្បាល​រ៉ាំរ៉ៃ​ដែល​កាន់តែខ្លាំង​ទៅៗ​ក្រោយពី​ក្អក ឬ​ដកដង្ហើម​ជ្រៅ ប្រឹង​ក​ខ្លាំង ឬ​ធ្វើ​ចលនា​ភ្លាមៗ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​រកមើល​មូលហេតុ​នៃ​ការឈឺ​ក្បាល​នេះ​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com