អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ផ្ដល់​អំណោយ​ជូន​កាកបាទក្រហមកម្ពុជា ដើម្បី​រួមចំណែក​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​
28, Oct 2020 , 11:15 am        
រូបភាព
​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា រួមជាមួយ​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងអស់ បាន​ជួប​សំណេះសំណាល និង​ប្រគល់​អំណោយ​ជា​អង្ករ​ចំនួន​២០​តោន ទឹកត្រី ១០០០​យួរ និង​ទឹកស៊ីអ៊ីវ ១០០០​យួរ ទៅដល់​កាកបាទក្រហមកម្ពុជា​។ អំណោយ​ទាំងនេះ គឺជា​ការរួមចំណែករ​បស់​ក្រុមហ៊ុន អ អិ​ម អេ ក្នុង​ការជួយ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ ក្នុងពេលដែល​រាជធានី និង​បណ្តា​ខេត្ត​ជាច្រើន​នៅ​កម្ពុជា កំពុងតែ​ជួប​នូវ​គ្រោះទឹកជំនន់​។ កម្មវិធី​នេះ ក៏មាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកស្រី ប៊ុន  រ៉ានី  ហ៊ុន  សែន ព្រមទាំង​លោក លោកស្រី​ជំទាវ ដែលជា​ថ្នាក់ដឹកនាំ​នៃ កាកបាទក្រហមកម្ពុជា ផងដែរ​។​








​គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើកទីមួយ​នោះទេ ដែល​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បានធ្វើ​ការងារ​សប្បុរ​ស​ធម៌ ដើម្បី​រួមចំណែក​ជួយ​សង្គម ពោល​គឺមាន​សកម្មភាព​សង្គម​ជាច្រើន​ទៀត​ដែលមាន​ដូចជា​៖ ចែក​អំណោយ​សប្បុរសធម៌​ដល់​ប្រជា​ជាន​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តកំពង់ស្ពឺ និង​ពោធិ៍សាត់ សាងសង់​សាលារៀន បណ្ណាល័យ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស ដាំ​ដើមឈើ បរិច្ចាគ​ឈាម ចែក​មួកសុវត្ថិភាព ក៏ដូចជា​ផ្តល់​ធុងសំរាម​តាម​សាលារៀន និង​ទីធ្លា​សាធារណៈ​ជាដើម​។​ល​៕
 





















(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com