អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​ផ្តល់​សេវា​ទូទាត់​យុគសម័យ​ថ្មី​ឆ្លង​ធនាគារ «​បាគង​»
28, Oct 2020 , 3:25 pm        
រូបភាព
នា​យុគសម័យ​ឌីជីថល និង​ស៊ីវីល័យ​លើ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ប្រា​សាក់ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែលជា​ចក្ខុវិស័យ​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ធនាគារជាតិ​នៃ​កម្ពុជា​។​
 
​បាគង ដែលជា​សេវា​ទូទាត់​និង​សេវា​ផ្ទេរប្រាក់​ឆ្លង​ធនាគារ ឬ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​បង្កើតឡើង​ក្រោម​ការផ្ដួចផ្ដើម​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​សហការ​ចូលរួម​ពី​បណ្តា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​ដៃគូ បាននិងកំពុង​ផ្តល់​ជា​ជម្រើស​ថ្មី និង​ល្អ​ឯក​ជូន​ដល់​ប្រជាជន​កម្ពុជា​។​
 
​ប្រា​សាក់ ផ្តល់ជូន​អតិថិជន និង​សាធារណជន ក្នុងការ​ប្រើប្រាស់​សេវា​បាគង ដោយ​អាចធ្វើ​ប្រតិបត្តិការ​តាម ប្រា​សាក់ Mobile Banking, Internet Banking និង​តាម​សាខា​ប្រា​សាក់​បាន​យ៉ាង​ងាយស្រួល​។ អតិថិជន​អាចធ្វើ​ការផ្ទេរ​ប្រាក់​ពី​គណនី​ប្រា​សាក់​ទៅ​គណនី​ធនាគារ​ជា​ដៃគូ​រហូតដល់ 400 លាន​រៀល ឬ 10 ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​អាច​ផ្ទេរ​ទៅ​គណនី​បាគង​បាន​រហូតដល់ 10 លាន​រៀល ឬ 2,500 ដុល្លារ​ក្នុង​មួយថ្ងៃ​។​
 
​អ្វីដែល​កាន់តែ​ពិសេស​នោះ អតិថិជន​គ្រប់​ធនាគារ​ជា​ដៃគូ​អាច​ធ្វើការ​ស្កេ​ន​ទូទាត់​ជាមួយនឹង​ដៃគូ​ស្កេ​ន​ទូទាត់​បាគង​របស់​ប្រា​សាក់​បាន​នៅ​ទូទាំងប្រទេស ។​
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «​ប្រា​សាក់​ពិតជា​មាន​កិត្តិយស​និង​សប្បាយរីករាយ​ដែល​បាន​ក្លាយជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​គម្រោង​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ នេះ​ជា​សេវា​ទូទាត់​តាម​ទូរស័ព្ទដៃ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ដែល​ពាំនាំ​គ្រប់​គ្រឹះស្ថាន​ដែល​ផ្ដល់​សេវា​ទូទាត់​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​ស្ថិតនៅ​ប្រព័ន្ធ​តែមួយ ក្នុង​គោលបំណង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​ព្រមទាំង​សម្រួល​ដល់​ការចាត់ចែង​សាច់ប្រាក់​ប្រចាំថ្ងៃ​ផងដែរ​»​។​
 
​លោក​បន្ថែមថា «​បាគង ជា​មធ្យោបាយ និង​ឧបករណ៍​ទូទាត់​ថ្មី​ទំនើប​ដែល​អនុញ្ញាតឱ្យ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ និង​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល លឿន​រហ័ស ប្រកបដោយ​សុវត្ថិភាព និង​មិន​អស់​កម្រៃ​សេវា​។ ហេតុនេះ​អតិថិជន​អាច​រីករាយ​ប្រើប្រាស់​សេវា​នេះ​ក្នុងការ​ផ្ទេរប្រាក់ ទូទាត់ ដាក់​ប្រាក់ និង​ទទួល​ប្រាក់​ដោយ​ងាយស្រួល​»​។​
 
​ប្រា​សាក់ មាន​កិត្តិយស​សូម​ចូលរួម​អបអរសាទរ​ជាមួយ ធនាគារជាតិ​នៃ​កម្ពុជា និង​បណ្តា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុងការ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​បាគង​ដែលជា​សេវា​ទូទាត់​យុគសម័យ​ថ្មី​នា​ថ្ងៃទី 28 ខែតុលា ឆ្នាំ 2020 នេះ​។ ប្រា​សាក់ ប្តេជ្ញា​បន្ត​ក្នុងការ​ជំរុញ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទំនើប និង​ងាយស្រួល​ជូន​ដល់​អតិថិជន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com