ជាតិ
សង្គមជាតិ
លោក នេ​ត សាវឿន សម្រេច​បិទ​ល្បែង​អន​ឡាញ​ឆ្នោត​ឡូតូ​អន​ឡាញ​(Keno Online)​គ្រប់​ប្រភេទ​
05, Nov 2020 , 2:03 pm        
រូបភាព
ប្រភេទឆ្នោតឡូតូ (រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ)
ប្រភេទឆ្នោតឡូតូ (រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ)
​​ភ្នំពេញ​៖ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​សម្រេច​បិទ​ល្បែង​ឆ្នោត​ឡូតូ​អន​ឡាញ​(Keno Online)​គ្រប់​ប្រភេទ ក្រោយពី​មានការ​ស្នើសុំ​ពី​មហាជន​និង​ចុះបង្ក្រាប​ទីតាំង​ល្បែង​មួយកន្លែង​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ​។



​លោក នេ​ត សាវឿន និង​ក្រុម​ប្រតិបត្តិការ​នៃ​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការលែង​ល្បែង​កាស៊ីណូ​ឆ្នោត ឡូតូ ភ្នាល់​អន​ឡាញ​និង​ល្បែងភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ បាន​ចុះ​ពិ​និត្យនៅ​ទីស្នាក់ការ​នៅ​កោះ​ពេជ្រ​នៃ​ក្រុមហ៊ុន ស៊ិន នី​វ កាលពី​ថ្ងៃទី​៤​វិច្ឆិកា បាន​រកឃើញថា តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​នេះ​មួយចំនួន បាន​បើក​អាជីវកម្ម​ឆ្នោត keno​។ 
 
​ដូច្នេះ លោក នេ​ត សាវឿន ក៏​សម្រេច​ប្រកាស​បិទ​អាជីវកម្ម​ប្រភេទ​នេះ ទូទាំងប្រទេស​។ ជាមួយគ្នា​ដែរ ការបិទ​នេះ គឺធ្វើឡើង​តាម​ការស្នើសុំ​របស់​ពល​រដ្ឋ​។ អគ្គស្នងការដ្ឋាន​នគ​របាល​រូបនេះ ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ចុះបង្ក្រាប និង​បិទ​ល្បែងភ្នាល់​ប្រភេទ​នេះ​ផង​៕ 
 

Tag:
 ល្បែង​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com