ជាតិ
អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​សេវាកម្ម OPPO ទាំង ១១ ទីតាំង ល្អ​ដាច់​គេ ! ចំណាយ​ត្រឹមតែ ១ ម៉ោង​តែប៉ុណ្ណោះ ប្រសិន​លើស ១ ម៉ោង​មិន​គិត​ប្រាក់
06, Nov 2020 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​អតិថិជន OPPO កាន់តែ​ងាយស្រួល​ជាមួយ​សេវាកម្ម​ជួសជុល​ទូរស័ព្ទ ដោយ​ចំណាយពេល​ត្រឹមតែ 1 ម៉ោង​តែប៉ុណ្ណោះ​! ប្រសិន​លើសពី 1 ម៉ោង​នឹងមិន​គិតថ្លៃ​សេវា (Free) តែម្តង​! 
​ភ្នំពេញ​៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នៅ​អាស៊ីអាគ្នេយ៍​កាលពី​ត្រីមាស​ទី​២ ឆ្នាំ​២០២០ និង​លេខ​១ នៅ​កម្ពុជា​កាលពី​ត្រីមាស​ទី​៣ ឆ្នាំ ២០១៩ បានរៀបចំ​កម្មវិធី​មួយ កាលពី​ថ្ងៃទី​៥ វិច្ឆិកា ដែលមាន​ឈ្មោះថា OPPO Service Month Event នៅ​មជ្ឈមណ្ឌល​សេវាកម្ម OPPO (OPPO Service Center) ដែលមាន​ទីតាំងនៅ​បណ្តោយ​វិថី​ព្រះមុន្នីវង្ស ។​
 
​តួយ៉ាង នៅក្នុង​កម្មវិធី​នោះ​ផងដែរ មាន​បងប្អូន​មិត្តៗ​អ្នកសារព័ត៌មាន​ល្បីៗ​ជាច្រើន​ស្ថាប័ន អ្នកតំណាង​ក្រុមហ៊ុន ពិធីករ​ល្បីឈ្មោះ​លោក Summer និង លោក STEP ដែលជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ក៏បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ផងដែរ​។ យ៉ាងណាមិញ ក្នុងនោះ​ក៏មាន​ការចែករំលែក​ពី​សេវាកម្ម​ប្រូ​ម៉ូ​សិន និង​បង្ហាញ​នូវ​បទពិសោធន៍​ក្នុងការ​ជួសជុល ក៏ដូចជា​ការផ្លាស់ប្ដូរ​គ្រឿងបន្លាស់​ផងដែរ​។​
 



​បើ​យោងតាម​សម្តី​លោក STEP ដែលជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO  បាន​សម្តែង​ចំណាប់អារម្មណ៍​ជាពិសេស​យ៉ាង​ដូច្នេះ​ថា​៖ មជ្ឈមណ្ឌល​សេវាកម្ម OPPO បាន​កែប្រែ​មុខមាត់​ថ្មី និង​ពង្រីក​សាខា​រហូតដល់​១១ ទីតាំង និង​ក្រុមហ៊ុន​ទូរស័ព្ទដៃ ដែលមាន​សាខា​មជ្ឈមណ្ឌល​សេវាកម្ម​ច្រើនជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា​។ អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ សម្រាប់​រយៈពេល​ពេញ​មួយខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ​នឹងមាន​ការផ្តល់ជូន​យ៉ាង​ពិសេស​ចំពោះ​អតិថិជន ដែល​អញ្ជើញ​មក​មជ្ឈមណ្ឌល​សេវាកម្ម OPPO ផ្ទាល់​នឹង​ទទួលបាន​៖ 
  • ​ការបញ្ចុះ​តម្លៃ ១០% ជា​រៀងរាល់ថ្ងៃ  
  • ​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ បើ​ការជួសជុល​លើសពី ១​ម៉ោង​យើងខ្ញុំ​នឹង​ជួសជុល​ដោយ​ឥតគិតថ្លៃ​
  • ​ពិសេស​ជា​រៀងរាល់ថ្ងៃ OPPO តែងតែ​ផ្តល់ជូន​នូវ​សេវាកម្ម​ឥតគិតថ្លៃ​ដូចជា សេវាកម្ម​ជួសជុល​រហ័ស​១​ម៉ោង សម្អាត ធ្វើ​កំណែ​បច្ចុប្បន្នភាព បុក​កម្មវិធី ដោះ​កូដ (​លេខ​កូដ​សម្ងាត់​ដោះ​សោ​អេក្រង់​) សេវា​ដឹកជញ្ជូន ស្គ្រី​ន​ការពារ​អេក្រង់ ស្រោម​ការពារ​ទូរស័ព្ទ និង​កម្រៃ​សេវា​ជួសជុល​ឥតគិតថ្លៃ ថែមទាំង​ជូន​កាដូ​ដ៏​ស្រស់ស្អាត​ថែមទៀត​ផង​។ 



​តាម​ការបញ្ជាក់​របស់​អ្នកតំណាង​ឱ្យ​ក្រម​ហ៊ុន OPPO បាន​ឲ្យ​ដឹងថា សេវាកម្ម​របស់​មជ្ឈមណ្ឌល​សេវាកម្ម OPPO គឺជា​ពិតជា​មានការ​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការជួសជុល ក៏ដូចជា​សុវត្ថិភាព​របស់​ក្រុមការងារ​ទាំងអស់​។ សម្រាប់​ជាង​គ្រប់រូប គឺមាន​ការ​ស្លៀក​សម្លៀកបំពាក់​ការងារ ស្រោមដៃ​ការពារ និង​មាន​ពាក់​នូវ​ខ្សែដៃ​សុវត្ថិភាព​របស់​បុគ្គលិក​ជាង ដើម្បី​កុំ​ឲ្យ​មាន​ការឆ្លង​ចរន្តអគ្គិសនី​ថែម​ទៀតផង​។ នេះ​គឺជា​វិធីសាស្ត្រ​ថ្មី​របស់ OPPO ដើម្បី​សុវត្ថិភាព​បុគ្គលិក​គ្រប់ៗ​គ្នា​។  
 
​គួរបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​សេវាកម្ម OPPO មាន​ចំនួន ១១ ទីតាំង​ទូទាំងប្រទេស​កម្ពុជា​។ ដោយមាន ៤ ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង ៧ ទីតាំង​នៅតាម​បណ្ដាល​ខេត្ត​ផ្សេងៗ​ទៀត​ដូចជា ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង ខេត្តក្រចេះ និង​ខេត្តបន្ទាយមានជ័យ​៕






















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com