ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! កត្តា​អ្វីខ្លះ​អាច​បណ្ដាលឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ​? កុំ​រំលង​អត្ថបទ​នេះ​
14, Dec 2020 , 6:59 pm        
រូបភាព
​កត្តា​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ ថា​តើក​ត្តា​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទង្វើ​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​រក្សា​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ៖

 
១. ការទទួល​ទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ច្រើនពេក​
 
​ក្រៅពី​សុខភាព​បេះដូង និង​ខួរក្បាល ការ​រលាក​ក៏​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរអោយ​ព្រួយបារម្ភ​ផងដែរ​។ ហើយ​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ នោះ​រាងកាយ​នឹង​ឆាប់​ឆ្លង​ជំងឺ​ផ្សេងៗ​ដែល​បង្ក​មកពី​បាក់តេរី និង​វីរុស​ជាក់​ជាមិនខាន​។​
 
២. ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​កម្រិត​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​លើសពី ១ កែវ​សម្រាប់​នារី​និង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​ដោយ​កោសិកា​គ្រាប់​ឈាមស​ថយចុះ​។ នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​អ្នក​ប្រាកដជា​ប្រឈមមុខ​ខ្ពស់​នឹង​ការឆ្លង​មេរោគ​ផ្សេងៗ​។​
 
៣. មិន​ទទួលទាន​បន្លែ​ផ្លែឈើ​បាន​ច្រើន​គ្រប់គ្រាន់​
 
​ជាតិ​ស​សៃ​ក្នុង​បន្លែ​ផ្លែឈើ​ជួយ​ចិញ្ចឹម​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទទួលទាន​បន្លែ​ទេនោះ​សុខភាព​ពោះវៀន​នឹង​ចុះខ្សោយ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរឱ្យ​បារម្ភ​ច្រើន​ផ្សេងទៀត​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​បញ្ហា​សុខភាព​មួយ​ដែល​ផ្សារភ្ជាប់​នឹង​សុខភាព​ពោះវៀន​ចុះខ្សោយ គឺ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ នៅពេល​បិ​រ​មាណនៃ​បាក់តេរី​មិនល្អ​កើនឡើង​ខ្ពស់​នោះ​វា​នឹង​ជះឥទ្ធិពល​លើ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​នាំឱ្យ​ចុះខ្សោយ​។​
 
៤. ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ពេក​
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ពេក​ក៏​ជះ​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ដែល​ធ្វើឱ្យ​អ្នក​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ផងដែរ​។ នៅពេល​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ខួរក្បាល​នឹង​ផលិត​អ័រម៉ូន​ស្ត្រេ​ស cortisol កាន់តែ​ច្រើនឡើង​ដែល​ជះឥទ្ធិពល​ដល់​មុខងារ​នៃ​កោសិកា T ចាំបាច់​សម្រាប់​ប្រយុទ្ធប្រឆាំង​រោគ​ឆ្លង​។​
 
៥. គេង​មិនបាន​គ្រប់គ្រាន់​
 
​ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ជាប្រចាំ​នោះ​អ្នក​ប្រាកដជា​សម្គាល់​ឃើញថា​ខ្លួនឯង​ងាយ​នឹង​កើត​ជំងឺ​ផ្ដាសាយ​។ នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចាប់ផ្ដើម​ចុះខ្សោយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចៀសផុត​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ ចូរ​ព្យាយាម​គេង​ឱ្យបាន​ស្កប់​គ្រប់គ្រាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com