ពីនេះ ពីនោះ
សុខភាព
កា​រស​ង្ងំ​ក្នុង​បន្ទប់​សូ​ណា អាច​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​បាន​
12, Nov 2020 , 8:59 pm        
រូបភាព
​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Eastern Finland បាន​សិក្សា​ទៅលើ​បុរស​វ័យ​កណ្តាល​ប្រមាណ ២៣០០​នាក់ រយៈពេល​ជា​មធ្យម ២០​ឆ្នាំ​។ ពួកគេ​បាន​បែងចែក​បុរស​ទាំងនោះ​ជា​បី​ក្រុម​ធំៗ​សម្រាប់​ស​ង្ងំ​ក្នុង​បន្ទប់​សូ​ណា​ជា​រៀងរាល់​សប្តាហ៍​។ បុរស​ទាំងអស់​ជា​មធ្យម​ត្រូវ​ចំណាយពេល​ក្នុង​បន្ទប់​សូ​ណា​ដែលមាន​កម្តៅ 80​អង្សា​សេ រយៈពេល ១៥​នាទី​ម្តង​។ ជា​លទ្ធផល​ពួកគេ​រកឃើញថា បុរស​ដែល​ឧស្សាហ៍​ចូលក្នុង​បន្ទប់​សូ​ណា មានការ​ថយចុះ​នូវ​អត្រា​នៃ​ការស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើន​។​

 
​សូមបញ្ជាក់ថា ឥទ្ធិពល​របស់​បន្ទប់​សូ​ណា​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ត្រូវបាន​គេ​កត់ត្រា​រួចទៅហើយ​កាលពី​ការសិក្សា​មុនៗ​។ ការប្រើប្រាស់​បន្ទប់​ស៊ូ​ណា​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម ដូច្នេះ​វា​គឺជា​ហេតុផល​មួយ​ដែល​បញ្ជាក់ថា វា​មាន​លក្ខណៈ​ល្អ​ចំពោះ​សរសៃឈាម​។​
 
​តាម​ការសិក្សា​បានបង្ហាញ​ទៀតថា ការចូល​ក្នុង​បន្ទប់​សូ​ណា​ជា​ទៀងទាត់​ប្រហែល​ជាមាន​ប្រយោជន៍​ចំពោះ​បុគ្គល​ណា​ដែលមាន​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​ច្រើន ដូចជា លើស​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។ ជាទូទៅ វា​មាន​សុវត្ថិភាព និង​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដែល​ខ្សោយបេះដូង​តិច​តូច តែ​ប្រហែលជា​មិនល្អ​សម្រាប់​អ្នក​ទើប​នឹងមាន​ជំងឺ​គាំងបេះដូង​ថ្មី​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com