វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ឈ្មោះរបស់ព្រៃ «អាម៉ាហ្សូន» មានប្រវត្តិបែបណា?
15, Nov 2020 , 4:00 pm        
រូបភាព
ការសន្មតជាច្រើនបានលើកឡើងថា ព្រៃអាម៉ាហ្សូនទទួលបានឈ្មោះដែលគេស្គាល់ក្នុងពេលសព្វថ្ងៃនេះដោយសារតែជម្លោះរវាងជនជាតិអេស្ប៉ាញ និងជនជាតិភាគតិចដែលរស់នៅក្នុងព្រៃនោះ។ គេហទំព័រ The Culture Trip បានបកស្រាយថា ជនជាតិអេស្ប៉ាញម្នាក់ឈ្មោះថា Francisco de Orellana ជាបុគ្គលដំបូងគេដែលបានធ្វើដំណើរតាមដងទន្លេអាម៉ាហ្សូនពីចុងម្ខាងទៅចុងម្ខាងទៀត ក្នុងឆ្នាំ១៥៤០។ លោកក៏ជាអ្នកដែលបានបង្កើតទីក្រុង Guayaquil ដែលសព្វថ្ងៃជាទីក្រុងនៃប្រទេសអេក្វាដ័រ។

 
ប្រវត្តិវិទូមួយចំនួនបាននិយាយថា លោក Orellana និងក្រុមជនជាតិដែលរស់នៅក្នុងតំបន់នោះ មានឈ្មោះថា Tupuyas បានបង្កឲ្យមានជម្លោះនឹងគ្នា។ ជនជាតិដែលរស់នៅទីនោះ មានទាំងភេទស្រី និងភេទប្រុសដែលបានមកបង្កជម្លោះជាមួយនឹងលោក។ 
 
តែដោយសារតែសក់របស់ជនជាតិទាំងនោះមានលក្ខណៈវែង ហើយពួកគេប្រើប្រាស់ដើមរុក្ខជាតិជាសំលៀកបំពាក់ (ស្រដៀងសំពត់) លោក Orellana បានភ័នច្រលំថាពួកគេទាំងនោះជាមនុស្សស្រី។ ទើបលោកហៅក្រុមជនជាតិទាំងនោះថា«Amazon»ក្រោយពីតួរអង្គនៅក្នុងប្រទេសក្រិក ដែលបកស្រាយពីក្រុមស្រ្តីមួយក្រុមដែលមានភាពក្លាហានខ្លាំងក្នុងការប្រយុទ្ធ។ 
 
មតិផ្សេងទៀតបាននិយាយថា ឈ្មោះទន្លេអាម៉ាហ្សូនគួរតែបានគេហៅជា Rio Santa Maria de La Mar Dulce ដោយជនជាតិអេស្ប៉ាញក្នុងអំឡុង១៥០០។ Mar Dulce បានន័យថា«ទឹកសាប» និងធំធេងហាក់បីដូចជាសមុទ្រ។ 
 
មួយវិញទៀត ឈ្មោះអាម៉ាហ្សូនបានដើមកំណើតមកពីភាសាដើមនៅទីនោះ ដែលបកទៅជាភាសាអេស្ប៉ាញថា Amassona ឬមានន័យថា«Boat Breaker» ឬ «អ្នកកម្ចេចទូក» ដោយសារតែរុក្ខជាតិធំៗដែលដុះនៅខាងក្រោមផ្ទៃទឹកនៃទន្លេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com