ពីនេះ ពីនោះ
សុខភាព
អាហារ​ទាំងនេះ អាចជួយ​សម្អាត​ពោះវៀនធំ​អ្នក​បាន​
19, Nov 2020 , 6:59 am        
រូបភាព
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឹ​ថា ពោះវៀន​របស់​យើង​ម្នាក់ៗ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​សុខភាព​រាងកាយ​ទាំងមូល​។ ដូច្នេះ​អ្វីដែល​កាន់តែ​សំខាន់​គឺ ធ្វើយ៉ាងណា​លាង​សម្អាត​ពោះវៀនធំ​ឲ្យ​បានល្អ​ទើប​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បាន​ត្រឹមត្រូវ និង​ផ្តល់​សុខភាព​។ ជា​អ​កុស​ល្យ មិន​មែនមាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ពោះវៀន​។​

 
​ជាតិពុល​ពី​បរិ​ដ្ឋា​ន និង​អាហារ អាច​កើនឡើង​ក្នុង​ពោះវៀន​រួមទាំង​ពោះវៀនធំ​ផងដែរ ដូច្នេះ​វា​ពិតជា​ងាយ​នាំ​ឲ្យ​កើតជា​បញ្ហា​រំលាយ​អាហារ និង​មិន​ស្រួល​ក្នុង​ខ្លួន​ជា​ញឹកញាប់​។ សំណាង​ដែរ វា​ពិតជា​ងាយស្រួល​ណាស់​ក្នុង​ការលាង​សម្អាត​ពោះវៀន បើសិនជា​អ្នក​អាច​បញ្ចូល​អាហារ​ទាំងអស់​ខាងក្រោម​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៖
 
• ប្រូ​បាយ​អូ​ទិ​ក​
• តែ​បៃតង​
• ផ្លែ​ប៉ោម និង​ទឹកខ្មេះ​ផ្លែ​ប៉ោម​
• ទឹក​
• ក្រូចឆ្មា​
• បន្លែ​ពណ៌​បៃតង និង​បៃតងចាស់​
• ប្រទាល​កន្ទុយក្រពើ​
• ផ្លែ​ប័​រ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com