ជាតិ
អត្ថបទពាណិជ្ជកម្ម
អ្នក​ប៉ៃលិន​ម្នាក់ អាច​សង្គ្រោះ​ចម្ការ​«​ត្រប់​»​របស់ខ្លួន​វិញ ក្រោយ​ឈ្នះ​៥​លាន​រៀល ពី វើក WURKZ
18, Nov 2020 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកចម្ការ​មួយ​រួប​មកពី​ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មានសំណាង​គាស់​ឈ្នះ​៥​លាន​រៀល​ពី​វើក WURKZ ទាំង​មិនទាន់​ចេញ​ផុតពី​ផ្ទះ​អ្នកលក់​ផង ។ ក្តីរំភើប​រីករាយ​នេះ ផ្អើល​អស់អ្នក​ភូមិ​។
 
​លោក តុញ ប៉ុន​ធឿន អាយុ​៣០​ឆ្នាំ បាន​រៀបរាប់ថា​៖ «​ដោយសារ​អស់កម្លាំង​ពេក​ក្រោយ​ត្រឡប់​ពី​ចម្ការ​ត្រប់ ខ្ញុំ​ក៏​ជិះ​ទៅ​ទិញ​វើក WURKZ ១​កំប៉ុង​ហូប​ដូច​រាល់ដង​ពី​អ្នកលក់​លើផ្លូវ​ធំ​។ ដល់​តែ​គាស់​ភ្លាម ស្មាន​ឈ្នះ​បាន​៥​ពាន់​អី ខ្ញុំ​ក៏​អរ​បន្តិច​ដែរ ដល់​តែ​មើល​ឲ្យ​ច្បាស់​ឃើញ ៥ លាន​អរ​ស្ទើរ​លោត​ចេញពី​ម៉ូតូ ផ្អើល​អស់ទាំង​អ្នកលក់​ទៀត​»​។ 
 
​សម្រាប់​គ្រួសារ​លោក ទឹកប្រាក់​នេះ​ពិតជា​មានន័យ​ណាស់ ព្រោះ​វា​មក​ទាន់ពេល​ល្មម ដែល​អាច​ដោះស្រាយ​បញ្ហា​ជីវភាព ជាពិសេស​គម្រោង​ទិញ​ម៉ាស៊ីនបូមទឹក​ទុក សម្រាប់​ប្រើ​នៅ​ចម្ការ​ពេល​រដូវប្រាំង​មកដល់ ព្រមទាំង​ទិញ​គ្រាប់ពូជ​បន្ថែម ខណៈ​មាន​អ្នក​ចាំ​ម៉ៅ​យក​ភោគផល​របស់គាត់​ហើយ ឲ្យ​តែ​គាត់​មាន​គ្រប់គ្រាន់​សម្រាប់​ឈ្មួញ​។ 
 
 
​អតិថិជន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ សុទ្ធតែ​អាចមាន​ឱកាស​គាស់​ឈ្នះ​ទឹកប្រាក់​សំណាង​ដែលមាន​ច្រើនសន្ធឹក​សន្ធាប់​ចរាចរណ៍​នៅលើ​ទីផ្សារ មានដូចជា​រង្វាន់ ៥០​លាន​រៀល​, ៥ លាន​រៀល ,១​លាន​រៀល ,១​ម៉ឺន​រៀល ,៥​ពាន់​រៀល និង វើក WURKZ រាប់លាន​កំប៉ុង​ទៀត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com