អត្ថបទពាណិជ្ជកម្ម
ទោះបី​កូ​វីដ​-១៩​រាតត្បាត​ក្តី តែ​បច្ចេកវិទ្យា 5G នៅតែ​អាច​ចូលទៅ​អភិវឌ្ឍ​សង្គម នៅ​កម្រិត​ខ្ពស់​មួយទៀត
24, Nov 2020 , 3:08 pm        
រូបភាព
​នៅក្នុង​ឆ្នាំ ២០២០ នេះ​ត្រូវគេ​រំពឹងថា​ជា​ឆ្នាំ​នៃ​បច្ចេកវិទ្យា 5G ។ ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​គឺមាន​ការនាំយក​នូវ​បណ្តាញ Networks ជំនាន់​ថ្មី​ដែល​ធ្វើការ​គ្របដណ្តប់​នៅ​ទូទាំង​អាស៊ី និង​ពិភពលោក​ទាំងមូល ។​ឧបករណ៍ 5G ជាច្រើន​គឺមាន​ការនាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ហើយ​វា​ក៏មាន​ការដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ Tokyo Olympics ផងដែរ​។ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នោះ ប្រទេស​សិង្ហ​បុរី​គឺ​នាំមុខ​ទៅលើ​បច្ចេកវិទ្យា 5G នៅក្នុង​ឆ្នាំ ២០២០​នេះ ដែល​តាម​ពីក្រោយ​ដោយ​ទីផ្សារ​ជាច្រើន​ទៀត​ដូចជា​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម និង​កម្ពុជា​ដែល​ធ្វើការ​បោះជំហាន​ទៅកាន់​បច្ចេកវិទ្យា​5G នេះ​ផងដែរ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ បច្ចេកវិទ្យា 5G សម្រាប់​ពិភពលោក​ទាំងមូល​ក៏មាន​ការប៉ះពាល់​ខ្លាំង​ផងដែរ​ដោយសារតែ​មេរោគ​រាតត្បាត​កូ​វីដ​-១៩ នោះ​។​
 
​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ក្នុងពេល​បច្ចុប្បន្ននេះ ក៏​ធ្វើការ​រារាំង​ដល់​ការ​ដំណើរការ​នូវ​បច្ចេកវិទ្យា 5G ផងដែរ ហើយ​វា​ក៏មាន​រយៈពេល​វែង​ថែមទៀត​នៅក្នុង​កំណើន​នៃ​ការពង្រីក​ទៅលើ​បច្ចេកវិទ្យា 5G នេះ​ថែមទៀត​។ វា​គ្មាន​ការសង្ស័យ​នោះទេ​ដែលថា បច្ចេកវិទ្យា 5G គឺមាន​ការជះឥទ្ធិពល​ដល់​ផ្នែក​សេដ្ឋកិច្ច និង​ការរស់នៅ​ទាំង​បច្ចេកវិទ្យា 3G និង 4G ថែមទៀត​។ 
 
​ជាដំបូង បច្ចេកវិទ្យា 5G នឹង​បើក​បង្ហាញ​នូវ​សករាជ​ថ្មី​នៃ​កា​រប​ញ្ចូ​ន​ទិន្នន័យ​។ បញ្ហា​ទៅលើ​ចរាចរណ៍​នៃ​ការប្រើប្រាស់​អ៊ី​ន​ធឺរ​ណិ​ត​នៅលើ​ស្មា​ត​ហ្វូ​ន​ក៏​នឹងមាន​ការកើនឡើង​ខ្លាំង​មែនទែន នៅក្នុង​អំឡុងពេល​នៃ​មេរោគ​រាតត្បាត​កូ​វីដ​-១៩ នេះ ហើយ​វា​ក៏មាន​ការបង្ហាញ​យ៉ាងច្បាស់​ថា វា​នឹងមាន​ការកើនឡើង​ទៅមុខ​ជា​បន្តទៀត​ផងដែរ​។ ការបិទ​ប្រទេស គឺមាន​ការបង្កើន​ទៅលើ​ការប្រើប្រាស់​អ៊ី​ន​ធឺរ​ណិ​ត​នៅលើ​ពិភពលោក​ដល់​ទៅ 70% ដែល​នេះ​ពិតជា​ខ្ពស់​មែនទែន​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ នេះ​បើតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង​ដោយ Statista នៅក្នុង​ខែមីនា​។ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ នៅក្នុង​ប្រទេស​ហ្វីលីពីន​គឺមាន​ការកើនឡើង​ដល់​ទៅ 96% នៃ​ការប្រើប្រាស់​អ៊ី​ន​ធឺរ​ណិ​ត​ផងដែរ​។​
 
​រលក​ថ្មី​នៃ​ការផ្លាស់ប្តូរ​ទៅលើ​ប្រព័ន្ធ​ឌីជីថល​ក្រោយ​មេរោគ​រាតត្បាត​
​នៅក្នុងពេល​ដែលមាន​តម្រូវការ​ទៅលើ​ការប្រើប្រាស់​ទិន្នន័យ​កាន់តែច្រើន ការទាមទារ​ទៅលើ​ល្បឿន​កាន់តែ​លឿន​សម្រាប់​ប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា 5G networks ពិតជា​រឿង​សំខាន់​ខ្លាំងណាស់​។ វា​ទាមទារ​ឲ្យ​មានការ​ប​ញ្ចូ​ន​ទិន្នន័យ​នៅក្នុង​កម្រិត​មួយ​ដែល​ខ្ពស់ និង​ការធានា​ទៅលើ​ប្រសិទ្ធិភាព​នៃ​ការទំនាក់ទំនង​ថែមទៀត​។ 
 
​ក្រុមហ៊ុន vivo ជឿជាក់ថា បច្ចេកវិទ្យា 5G នឹង​ទទួលបាន​នូវ​គោលដៅ​ក្នុងការ​ពង្រឹង​ទៅលើ​ការទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​ជាង​មុន​សម្រាប់​មនុស្សជាតិ​នៅ​ជុំវិញ​ពិភពលោក សម្រាប់​គ្រប់​ឧបករណ៍ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ថែមទៀត​។ វា​នឹង​ក្លាយជា​កាតាលីករ​ថ្មី​ក្នុង​ការតភ្ជាប់​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការពង្រឹង​ទៅលើ​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អ្នកប្រើប្រាស់ និង​បុគ្គលិក​ទាំងអស់​នៅក្នុង​ការតភ្ជាប់​ទំនាក់​ទំនង​កាន់តែ​ងាយស្រួល​នោះ​។​
 
​ខណៈពេលដែល​រដ្ឋាភិបាល និង​ផ្នែក​សេដ្ឋកិច្ច​គឺមាន​ការពាក់ព័ន្ធ​ជាមួយគ្នា​នៅក្នុងពេល​ក្រោយ​មេរោគ​រាតត្បាត​នេះ មនុស្ស និង​ងា​ជីវ​កម្ម​ជាច្រើន​ក៏​កាន់តែ​ត្រូវការ​ទំនាក់ទំនង​កាន់តែខ្លាំង​ជាង​មុន នេះ​ក៏​ដោយសារតែ​បច្ចេកវិទ្យា 5G ហើយ​ទីក្រុង​ធំៗ​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​នឹងមាន​ការតភ្ជាប់​ឧបករណ៍​ជាច្រើន​រហូតដល់​ទៅជា​ង 1 លាន​គ្រឿងក្នុង​មួយ​គីឡូម៉ែត្រ 4 ជ្រុង​ផងដែរ​។ ការកើនឡើង​នៃ​ការតភ្ជាប់​ឧបករណ៍​ទំនាក់ទំនង​នេះ​នឹង​ឈានដល់​ទៅ​ចំនួន 41.6 ពាន់​លាន​គ្រឿង​នៅក្នុង​ឆ្នាំ ២០២៥ ខាងមុខនេះ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថាប័ន IDC ។​
​តម្រូវការ​នៃ​បច្ចេកវិទ្យា 5G ក្នុងការ​ប្រយុទ្ធ​ជាមួយនឹង​កូ​វីដ​
​នៅក្នុងពេល​ដែលមាន​មេរោគ​កូ​វីដ​នេះ វា​មានការ​ដើរតួ​យ៉ាងសំខាន់​នៃ​បច្ចេកវិទ្យា 5G នៅក្នុង​ការប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​។ នៅក្នុង​ប្រទេស​ចិន បណ្តាញ​បច្ចេកវិទ្យា 5G networks គឺមាន​ការកើនឡើង​ខ្លាំងក្លា​មែនទែន​ដែលមាន​ការ​ទ្រទ្រង់​ទៅលើ​ផ្នែក​មន្ទីរពេទ្យ និង​សេវាកម្ម​សង្គ្រោះបន្ទាន់​ជាច្រើន​ទៀត ខណៈពេលដែល​មនុស្សយ​ន្ត 5G អាច​ដំណើរការ​ស្វ័យប្រវត្តិ​ក្នុងការ​បម្រើ​អតិថិជន​ជាច្រើន​ជា​ជំនួយ​របស់​បុគ្គលិក​សុខាភិបាល​ថែមទៀត​។ 
 
​កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន vivo បាន​បង្កើត​នូវ​គំរូ​ជាច្រើន​ក្នុងការ​ប៉ាន់ប្រមាណ​អំពី​ការកើនឡើង​នៃ​ប្រសិទ្ធិភាព​ក្នុងការ​ប្រឆាំង​ទៅនឹង​មេរោគ​រាតត្បាត​នេះ​ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា 5G networks ។ ជា​ឧទាហរណ៍​៖ ឧបករណ៍ 5G ជាច្រើន​ដូចជា​ស្មា​ត​ហ្វូ​ន ឬ​វ៉ែនតា​ឆ្លាត​វៃ​ជាច្រើន​អាចធ្វើ​ការកំណត់​ទៅលើ​រោគសញ្ញា និង​ការចាប់​នូវ​ប្រវត្តិ​ព័ត៌មាន​របស់​មនុ​ស្សបាន​ជា​លក្ខណៈ​ភ្លាមៗ​បាន​ថែមទៀត​។ ប្រសិនបើ​មាន​រោគសញ្ញា​ពាក់ព័ន្ធ​ទៅនឹង​កូ​វីដ​-១៩ នោះ ឧបករណ៍​នេះ​អាច​ជូនដំណឹង​បាន​ភ្លាមៗ​ទៅកាន់​អាជ្ញាធរ​ដើម្បី​ធ្វើការ​ពិនិត្យមើល​ទៅលើ​ជនសង្ស័យ​នេះ​បាន​ថែមទៀត​ដើម្បី​ធ្វើការ​វិភាគ តាមដាន និង​ព្យាបាល​អោយបាន​លឿន​បំផុត​។ ស្ថានភាព​នេះ​គឺ​ពិតជា​អាចធ្វើ​ការគ្រប់គ្រង​បាន​កាន់តែ​លឿន​ជាង​មុន​ជាមួយនឹង​បច្ចេកវិទ្យា 5G នេះ​។​
 
​សម្រាប់ AI ក៏មាន​តួនាទី​សំខាន់​នៅក្នុង​ការប្រយុទ្ធ​ជាមួយនឹង​មេរោគ​រាតត្បាត​នេះ ហើយ​វា​ក៏មាន​ការពង្រឹង​ទៅលើ​បច្ចេកវិទ្យា 5G ផងដែរ​។ តាមរយៈ​ការបង្កើត​នូវ​ប្រព័ន្ធ​ទិន្នន័យ​ច្បាស់លាស់​បច្ចេកវិទ្យា AI អាចធ្វើ​ការវិភាគ និង​រៀន​អំពី​ករណី​មុនៗ និង​ការព្យាបាល​បាន​ផងដែរ​ដើម្បី​ធ្វើអោយ​ការងារ​កាន់តែ​មាន​ភាព​ងាយស្រួល​មួយកម្រិត​ទៀត​។ វេជ្ជបណ្ឌិត​អាចធ្វើ​ការប្រឹក្សា​ពី​ចម្ងាយ​សម្រាប់​អ្នកជំងឺ​តាមរយៈ​ដំណោះស្រាយ​នៃ​ការ​ខ​ល​វីដេអូ​កម្រិត​ខ្ពស់​ដើម្បី​ធ្វើការ​ឆ្លើយតប​ជាមួយនឹង​អ្នកជំងឺ​បាន​ទាន់ពេលវេលា គ្រប់​ទីកន្លែង​ថែមទៀត​។​
 
​សម្រាប់​មនុស្ស​ដែល​ដាក់ខ្លួន​អោយនៅ​ដាច់ដោយឡែក​នោះ សម្រាប់​យន្តហោះ 5G Drones ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការដឹកជញ្ជូន​នូវ​សម្ភារៈ​ដែល​ចាំបាច់​ដូចជា​ថ្នាំពេទ្យ​សម្រាប់​អ្នកជំងឺ​ជាដើម​។ ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា 5G នេះ ការដឹកជញ្ជូន​កាន់តែ​ងាយស្រួល និង​គួរអោយ​ជឿជាក់​ជាទីបំផុត​ថែមទៀត​ជាមួយនឹង​សេវាកម្ម Drone នេះ​។​


 
5G គឺជា​ចក្ខុវិស័យ​ស្នូល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo
​ក្រុមហ៊ុន vivo បាន​មើលឃើញ​នូវ​ប្រសិទ្ធិភាព​របស់​ប​ច្ចេក​វិទ្យា 5G និង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យា 5G នេះ​កាន់តែ​អស្ចារ្យ​ជាង​មុន​មួយកម្រិត​ទៀត​។ នៅក្នុង​ឆ្នាំ 2016 ក្រុមហ៊ុន vivo បាន​បង្កើត​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យា 5G នៅក្នុង​ទីក្រុង​ប៉េកាំង ហើយ​វា​ក៏​បន្ត​ក្នុងការ​រុករក​ទៅលើ​បច្ចេកវិទ្យា 5G នេះ​ផងដែរ​។ នៅក្នុង​ឆ្នាំ 2017 ក្រុមហ៊ុន vivo បានចាប់ផ្តើម​នូវ​អង់​តែ​ន 5G antenna និង​បច្ចេកវិទ្យា RF key technology ជាមួយនឹង​ការចូលរួម​របស់​ក្រុម IMT-2020 (5G) ក្នុងការ​ស្រាវជ្រាវ​ទៅលើ​បច្ចេកវិទ្យា 5G អោយ​កាន់តែ​ល្អ​អស្ចារ្យ​ថែម​មួយកម្រិត​ទៀតផង​ដែរ​។ 
 
​នៅក្នុង​ឆ្នាំ 2019 នេះ ក្រុមហ៊ុន vivo បានធ្វើការ​អភិវឌ្ឍ​ទៅលើ​គំរូ​ស្មា​ត​ហ្វូ​ន 5G ដែល​មានការ​តេស្ត​ទៅលើ​បណ្តាញ​បច្ចេកវិទ្យា 5G ផងដែរ​។ នៅក្នុង​រយៈពេល 4 ឆ្នាំនេះ ក្រុមហ៊ុន vivo បានស្នើ​សាកល្បង​នូវ​បច្ចេកវិទ្យា 5G នេះ​រហូតដល់​ទៅ 4,000 លើក និង​ពេលនេះ​ក្លាយជា​អ្នក​ដែល​នាំមុខគេ​ទៅលើ​បណ្តាញ​បច្ចេកវិទ្យា 3GPP និង​ស្តង់ដារ​បច្ចេកវិទ្យា 5G ផងដែរ​។ នៅថ្ងៃនេះ ក្រុមហ៊ុន VIVO ក៏​ត្រៀមខ្លួន​ក្នុងការ​នាំយក​នូវ​ស្មា​ត​ហ្វូ​ន 5G ដ៏​ខ្លាំងក្លា​របស់ខ្លួន​សម្រាប់​ពិភពលោក និង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។​
 
​ស្មា​ត​ហ្វូ​ន​បាន​ដើរតួរ​យ៉ាងសំខាន់​នៅក្នុងពេល​បច្ចុប្បន្ននេះ ការ​ឌី​ស្សាញ​និង​បច្ចេកវិទ្យា​ឆ្លាត​វៃ AI ក៏​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា AI បច្ចេកវិទ្យា  RF/antenna technology ជំនាន់​ថ្មី​និង​ប្រព័ន្ធ​ក្នុងការ​វាស់​ទៅលើ​កំដៅ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ផងដែរ​។ ក្រុមហ៊ុន vivo ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​នូវ​បច្ចេកវិទ្យា​ស្នូល​ទាំងនេះ ជាមួយនឹង​ចក្ខុវិស័យ​ច្បាស់លាស់​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា 5G សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់​នៅលើ​ពិភពលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com