អត្ថបទពាណិជ្ជកម្ម
​តារាចម្រៀង​រ៉េ​ប​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​មហាជន «​វណ្ណដា​» បានក្លាយ​ជា​ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​ក្រុមហ៊ុន​សែ​ល​កាត​
25, Nov 2020 , 4:14 pm        
រូបភាព
​ភ្នំពេញ​៖ វណ្ណដា ដែលជា​តារាចម្រៀង​រ៉េ​បដ៍​ល្បី ប្រចាំ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ ត្រូវបាន​ប្រកាស​ជា​ទូត​សុ​ឆន្ទៈ​ថ្មី​បំផុត​មួយរូប​តំណាងឱ្យ​ក្រុមហ៊ុន​សែ​ល​កាត កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ២០២០ ។ ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការចាប់ផ្តើម​យុទ្ធនាការ “Time to Rise” របស់​តារាចម្រៀង​រ៉េ​ប​អាយុ ២៣ ឆ្នាំ​រូបនេះ ដែល​ចង់បង្ហាញ​នូវ​មហិច្ឆតា​របស់​សិល្បករ​ក្នុងការ​ជំរុញ និង​ការអភិវឌ្ឍន៍ភាព​ឆ្នើម​របស់​កម្ពុជា ដើម្បី​ចែករំលែក​ទៅកាន់​ពិភពលោក​។ វណ្ណដា ព្យាយាម​លើកស្ទួយ និង​នាំយក​កម្មវិធី​ថ្មីៗ ក្រោម​កិច្ចសហការ​ណ៍​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត រួម​ជាមួយនឹង​សមាជិក​ក្រុម​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ​របស់​ខ្មែរ ដែល​កំពុង​តែមាន​សន្ទុះ​នៃ​ភាព​រីកចម្រើន​យ៉ាងខ្លាំង​។​
 
​ការផ្លាស់ប្តូរ​របស់ វណ្ណដា មក​សហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​នេះ កាន់តែ​បញ្ជាក់​ឱ្យឃើញ​ច្បាស់​នូវ​ការផ្លាស់ប្តូរ​ដ៏​សំខាន់​នៅក្នុង​វិស័យ​តន្ត្រី ដែល​សិល្បករ​របស់​យើង ត្រូវ​ស្វះស្វែងរ​កនូវ​មធ្យោបាយ​តាម​អន​ឡាញ​ថ្មីៗ ដើម្បី​រក្សា​ការទំនាក់ទំនង និង​ចែកចាយ​បទ​ចម្រៀង​ថ្មីៗ​ទៅកាន់​អ្នកគាំទ្រ​របស់​ពួកគាត់​។ 
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​កាត បាន​ថ្លែងឱ្យដឹងថា ភាព​ជំនាញ​ផ្នែក​ឌីជីថល​របស់​សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ជា​មោទនភាព​របស់​ជាតិខ្មែរ និង​មានកម្ម​សិទ្ធិ ១០០% ជា​ជនជាតិខ្មែរ នឹង​នាំឱ្យ​ក្រុមហ៊ុន​ក្លាយជា​ដៃគូ​ដ៏​សក្តិសម​បំផុត​សម្រាប់ វណ្ណដា ដែល​កំពុងតែ​ខិតខំ​ជំរុញ​ឱ្យ​អាជីព​របស់គាត់​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត​។​
 
​លោក វ៉ាត​សុន បាន​មានប្រសាសន៍​បន្តទៀតថា​៖ «​យើង​បានទទួល​ស្វាគមន៍​សិល្បករ ដែលមាន​ទេពកោសល្យ​ពូកែៗ​កាន់តែ​ច្រើនឡើងៗ​ឱ្យមក​ចូលរួម​ជាមួយ​គ្រួសារ​សែ​ល​កាត និង​រ៉ូយ៉ាល់​គ្រុប​របស់​យើង​។ ការចូលរួម​នេះ នឹង​នាំ​ពួកយើង​ទៅកាន់​ទំព័រ​ថ្មី​មួយទៀត ដែល​ជាការ​ផ្តល់នូវ​ថ្នាល​ដល់​សិល្បករ​ក្នុងស្រុក​ដែលមាន​ទេពកោសល្យ​ល្អៗ ក្នុងការ​អភិវឌ្ឍ​ខ្លួន​ជាមួយ​ពួកយើង​» ។​
 
«​ពួកយើង​ពិតជា​រីករាយ​បំផុត ដែល​បាន វណ្ណដា ចូលរួម​ជាមួយ​សែ​ល​កាត ហើយ​ទន្ទឹមនឹងនោះ​ពួកយើង​ក៏​កំពុង​ទន្ទឹងរង់ចាំ​ក្នុងការ​ស្វែងរក​នូវ​ឱកាស​ថ្មីៗ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ដ៏​ធំ​នៃ​យុវជន ពោល​គឺជា​សហគមន៍​មួយ​ដែល​ពួកយើង​កំពុងតែ​ចងភ្ជាប់​ទំនាក់​ទំនងជា​មួយ និង​ជួយ​កសាង​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​»​។​
 
«​ដោយ​មិន​ត្រឹមតែ​ជា​សិល្បក​ដែលមាន​ទេពកោសល្យ​លេចធ្លោ​បំផុត​ម្នាក់​នោះទេ វណ្ណដា ក៏​ជា​អ្នកតស៊ូ​ដ៏​មោះមុត និង​ជា​ម្ចាស់​ជើងឯក​នៃ​មោទកភាព​ជាតិ​របស់​ខ្មែរ ដើម្បី​ភាព​រីកចម្រើន​នៃ​វប្បធម៌​យុវជន​កម្ពុជា​»​។​
 
​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ កិច្ចព្រមព្រៀង​របស់​វ​ណ្ណ​ដា ក្នុងនាម​ជា​ទូត​សុ​ឆន្ទៈ​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​ធំ​រវាង​ក្រុមហ៊ុន​សែ​ល​កាត និង​ផលិតកម្ម​បារមី​។​
 
​ក្រុមហ៊ុន​ទាំងពីរ​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួម​អភិវឌ្ឍ និង បណ្តុះបណ្តាល​វិស័យ​សិល្បៈ នៅក្នុង​ប្រទេស​កម្ពុជា ឱ្យបាន​កាន់តែ​ស៊ីជម្រៅ ពោលគឺ​ផ្តល់នូវ​លក្ខខណ្ឌ​ស្មើភាព​គ្នា និង​ឱកាស​ឱ្យបាន​យ៉ាង​សមស្រប​បំផុត​ដល់​សិល្បករ​របស់​យើង​។​
 
​កញ្ញា ម៉ម ឡូ​រ៉ា ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ផលិតកម្ម​បារមី បាន​មានប្រសាសន៍ថា វណ្ណដា តែងតែ​គិតគូរ​ជានិច្ច​ក្នុងការ​តបស្នង​ទៅកាន់​សហគមន៍ និង​ប្រជាជាតិ​របស់គាត់​វិញ ហើយ​ទន្ទឹមនឹងនោះ គាត់​ក៏​ជា​អ្នកគាំទ្រ​ដ៏​សកម្ម​ម្នាក់​ក្នុងការ​ចូលរួម​ការងា​រ​ផ្នែក​សប្បុរសធម៌ និង​គម្រោង​ផ្តួចផ្តើម​ជាច្រើន​ទៀត ដោយ​ក្នុងនោះ​រួមមាន​ការប្រើ​អាល់​ប៊ុ​ម​ថ្មី​របស់គាត់ $ KULL ក្នុងការ​ស្វែងរក​ថវិកា​រ​សំរាប់​គ្រួសារ​ខ្សត់ខ្សោយ​។​
 
​មូលនិធិ​សប្បុរសធម៌ $KULL គឺជា​បាន​លក់​អស់​អាវយឺត​ដែល​បោះ​ពុ​ម្ភ limited edition ជាច្រើន​រាប់រយ​ជូន​ទៅដល់​អ្នកគាំទ្រ ដើម្បី​រៃអង្គាស​ថវិកា សម្រាប់​គ្រួសារ​ទីទាល់ក្រ​នៅ​ខេត្តព្រះវិហារ​។ អាវយឺត​ទាំងនោះ ត្រូវបាន​លក់​អស់​ភ្លាមៗ​ក្នុង​រយៈពេល​តែ​៤ ម៉ោង​ប៉ុណ្ណោះ ទាំងនេះ​បង្ហាញ​ពី​ការលះបង់​របស់​បណ្តា​អ្នកគាំទ្រ​។​
 
​កញ្ញា ម៉ម ឡូ​រ៉ា បាន​បន្ថែម​ឱ្យដឹងថា វណ្ណដា​មាន​អារម្មណ៍​ថា ពេលនេះ​គឺ​ពេលវេលា​ដ៏​សក្តិសម​បំផុត​ក្នុងការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ដែល​អាចជួយ​សម្រេចបាន​នូវ​សេចក្តីប្រាថ្នា​របស់គាត់ ដែល​ចង់​ក្លាយខ្លួនជា​សិល្បករ​ដ៏​ល្បី​បំផុត និង​ជា​អ្នកតស៊ូ​មតិ​ដើម្បី​លើកកម្ពស់​ជីវិត​ដ៏​ជាទី​មោទន​បំផុត​ម្នាក់​របស់​ខ្មែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com