ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អស់កម្លាំង​សឹងតែ​ជាប្រចាំ​? កុំ​រំលង​អត្ថបទ​នេះ​
11, Dec 2020 , 6:59 am        
រូបភាព
​កំពុង​ជួបប្រទះ​អាកា​រៈ​អស់កម្លាំង​ជា​ញឹកញយ​មែន​ទេ​? កុំ​បារម្ភ​! ជំនួស​ឱ្យ​ការជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ អ្នក​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ជាមួយ​គន្លឹះ​មួយចំនួន​។ ថា​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ឧស្សាហ៍​មាន​អារម្មណ៍​អស់កម្លាំង ៖

 
១. ទទួលទាន​អាហារ​សម្បូរ​ជាតិ​ដែក​
 
​មួយ​ក្នុងចំណោម​វិធី​ដ៏​ងាយ​ដើម្បី​កម្ចាត់​អាកា​រៈ​អស់កម្លាំង គឺ​ការផ្គត់ផ្គង់​ជាតិ​ដែក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ ជាតិ​រ៉ែ​នេះ​ចាំបាច់​សម្រាប់​បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម​ដើម្បី​ប្រាកដថា​អុកស៊ីសែន​ត្រូវបាន​ផ្គត់ផ្គង់​ទៅ​សព្វ​ពេញ​រាងកាយ​។ រាល់​កោសិកា​រាងកាយ​ត្រូវការ​ទទួលបាន​អុកស៊ីហ្សែន​គ្រប់​គ្រាប់​ដើម្បី​បំពេញ​មុខងារ​ភារកិច្ច​។ កង្វះ​ជាតិ​ដែក​ផ្ដល់​បញ្ហា​សុខភាព​ជាច្រើន រួមទាំង​ភាព​អស់កម្លាំង​ឆាប់​ហត់ ពិបាក​ផ្ដោតអារម្មណ៍ និង​សូម្បីតែ​ភាព​អំណត់​ស៊ូទ្រាំ​។ ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​បញ្ហា​ទាំងនេះ​កើតឡើង​ទេ ចូរ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​។​
 
២. បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​ប្រូតេអ៊ីន​
 
​អ្នក​ដែល​ប្រឈមមុខ​នឹង​បញ្ហា​អស់កម្លាំង​ជាប្រចាំ​ចូរ​ព្យាយាម​បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ នេះ​ក៏​ព្រោះតែ​ប្រូតេអ៊ីន​គឺ​ចាំបាច់​ណាស់​ក្នុងការ​បង្កើន​កម្រិត​នៃ​ថាមពល​ដោយ​វា​ជួយ​ដល់​ការលូតលាស់​នៃ​សាច់ដុំ​គ្មាន​ខ្លាញ់​ដែល​ធ្វើឱ្យ​អ្នក​កាន់តែ​រឹងមាំ ហើយ​ជាពិសេស​នោះ​រាងកាយ​បំ​លែង​ប្រូតេអ៊ីន​ទៅជា​ថាមពល​បម្រុង​ផងដែរ​។​
 
៣. កុំ​រំលង​អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ​
 
​អាស៊ីត​ខ្លាញ់​សុខ​ភាពល្អ​ដូចជា​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែលមាន​ផ្ទុក​ក្នុង​ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​បេះដូង​និង​ខួរក្បាល​។ វា​ជាការ​សំខាន់​ក្នុងការ​រក្សា​ឱ្យបាន​នូវ​សុខភាព​បេះដូង​និង​ខួរក្បាល​ប្រសើរ​ដើម្បី​អាច​ផ្គត់ផ្គង់​ឱ្យ​រាងកាយ​នូវ​ឈាម​ដែលមាន​ផ្ទុក​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​។ ខណៈដែល​រាងកាយ​ត្រូវការ​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​ដើម្បី​ដំណើរការ​មុខងារ​ត្រឹមត្រូវ ហើយ​អាចជួយ​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​អស់កម្លាំង​គួរឱ្យកត់សម្គាល់​។​
 
៤. រួមបញ្ចូល​អាហារ​សម្បូរ​វីតាមីន B12 ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
 
​វីតាមីន B12 ក៏​សំខាន់​ណាស់ដែរ​សម្រាប់​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ខណៈដែល​មួយ​ក្នុងចំណោម​វិធី​ដ៏​ងាយ​ដើម្បី​កម្ចាត់​អាកា​រៈ​អស់កម្លាំង គឺ​ការផ្គត់ផ្គង់​ជាតិ​ដែក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ វីតាមីន B12 ក៏​ជួយ​បំ​លែង​កាបូ​អ៊ី​ដ្រា​តទៅ​ជា​ថាមពល​សម្រាប់​រាងកាយ​ផងដែរ​។​
 
៥. ចាប់ផ្ដើម​ធ្វើ​លំ​ហាត់ប្រាណ​
 
​លំ​ហាត់ប្រាណ​ជួយ​សម្រួល​ចរន្តឈាម​ហូរ ហើយ​ល្អ​ណាស់​សម្រាប់​សុខភាព​ស​សៃ​ឈាម​បេះដូង​។ ការគិត​តែ​ពី​គេង​មិនបាន​ផ្ដល់ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម​ដូច​បានគិត​ទុក​ឡើយ​។ ផ្ទុយទៅវិញ​ការធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ​ដូចជា ដើរ​និង​រត់​ត្រឹកៗ​យ៉ាងហោចណាស់ ៣ ដង ក្នុង​មួយ​សប្តាហ៍​បែរជា​ជួយ​បង្កើន​កម្លាំង​ថាមពល​គួរឱ្យកត់សម្គាល់​។​
 
៦. គេង​ឱ្យបាន​គ្រប់គ្រាន់​
 
​ការ​គេង​មិន​គ្រប់​ក៏​អាចធ្វើអោយ​អ្នក​អស់កម្លាំង​ខុសពី​ធម្មតា​ផងដែរ​! នោះ​ក៏​ព្រោះតែ​ការ​គេង គឺជា​ពេលដែល​អ្នក​ផ្ដល់អោយ​រាងកាយ​នូវពេល​សម្រាក​ស្ដារ​ថាមពល​ពេញលេញ​មកវិញ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​គេង​អោយបាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com