កំណាព្យ
ជាតិ
រួមគ្នា​ដើម្បី​សហគមន៍​គ្មាន​កូ​វីដ​-១៩!
06, Dec 2020 , 4:19 pm        
រូបភាព
រូបពី AFP
រូបពី AFP
​បទ សត្វ​កាងស្លាប​






​ដល់​គ្រោះ គ្រោះ​ដល់​ខ្វល់​រួម​ស្រាយ​           ដាក់​កាយ កាយ​ដាក់​ស្រាក់​ស្រួល​ស្រុះ​
​ចិត្ត​រួម រួមចិត្ត​ឥត​តុញ​តុះ​ ​                ដឹង​ខុស ខុស​ដឹង​ប្រឹង​កែខៃ​។​
 
​ខិតខំ ខំ​ខិត​ឥត​អល់អែក​                 ​បែង​បែក បែក​បែង​ក្រែង​គ្រោះ​ក្រៃ​
​រោគ​រីក រីក​រោគ​លោក​ម្ចាស់​ថ្លៃ​ ​                ក្តាប់ដៃ ដៃ​ក្តាប់​ស្តាប់​បម្រាម​។​
 
​ប្រាមប្រាប់ ប្រាប់ប្រាម​តាម​មិន​ខុស​         ​ស្រី​ប្រុស ប្រុស​ស្រី​ហី​គ្រោះ​តាម​
​បាន​រោគ រោគ​បាន​ប្រាណ​ដិតដាម​         ​សល់​ស្នាម ស្នាម​សល់​ខ្វល់​គ្រួសារ​។​
 
​ស្តាប់​តាម តាម​ស្តាប់​ចាប់​ដំណឹង​ ​        បានដឹង ដឹងបាន​ហាន​ប្តេជ្ញា​
​ឈ្នះ​រួម រួម​ឈ្នះលះ​មិច្ឆា​ ​                ផ្តាំ​ថា ថា​ផ្តាំ​ចាំ​ត​គ្នា​។​
 
​ខ្លាំង​រួម រួម​ខ្លាំង​តាំងចិត្ត​ឈ្នះ​         ​រួត​រះ រះ​រួត​ព្រួត​ការពារ​
​ស្អាត​រួម រួម​ស្អាតឆ្លាត​ដកឃ្លា​                 ជុំគ្នា គ្នា​ជុំ​កុំ​បើ​អាច​។​
 
​កុំ​ផ្គើន ផ្គើន​កុំ​សុំ​យល់យោគ​        ​ក្រែង​រោគ រោគ​ក្រែង​ស្តែង​សាយ​សាច​
សល់​សោក សោក​សល់​ខ្វល់​ដល់​អាច       នាំ​ខ្លាច ខ្លាច​នាំ​គ្រាំ​គ្រាក្រោយ​៕
                                ​
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com