អត្ថបទពាណិជ្ជកម្ម
ការ​ពិសា​ទឹករ៉ែ​ធម្មជាតិ​ដែលមាន PH​ខ្ពស់ ជួយ​កាត់បន្ថយ​ការ​លើស​ជាតិ​អាស៊ីត និង​ជួយ​ដល់​សុខភាព​របស់​យើង​ជាច្រើន​ទៀត​
11, Jan 2021 , 9:59 am        
រូបភាព
​ជាទូទៅ ក្នុង​រាងកាយ​របស់​មនុស្ស​យើង មាន PH 7.2 ។ កាលណា PH ក្នុង​ខ្លួន​របស់​យើង​ធ្លាក់​មកក្រោម ៧.២ នោះ វា​បណ្ដាល​ឲ្យ​យើង​លើស​ជាតិ​អាស៊ីត តែ​ប្រសិនបើ​លើស​វិញ វា​ជា​អាល់​កា​ឡាំង​។ ដូច្នេះហើយ អ្នក​គប្បី​ពិសា​ទឹករ៉ែ​ធម្មជាតិ ដែលមាន PH ខ្ពស់​។ ជាក់ស្ដែង​លោកអ្នក​អាច​ពិសា​ទឹករ៉ែ​ធម្មជាតិ អ៊ី​លែ​ន ដែលមាន​ប្រភពពី​ភ្នំ​គូលែន ដើម្បី​ជួយ​ឲ្យ​សុខភាព​របស់លោក​អ្នក​សុខភាព​ល្អ និង​កាត់បន្ថយ​ជាតិ​អាស៊ីត​។​

​លោក Kevin Woolmer នាយក​គ្រប់គ្រង​រោងចក្រ របស់​ក្រុមហ៊ុន​ផលិត​ទឹករ៉ែ​ធម្មជាតិ​អ៊ី​លែ​ន បាន​ឲ្យ​ដឹងថា ៖ «​ការ​ពិសា​ទឹករ៉ែ​ធម្មជាតិ​អ៊ី​លែ​ន ដែលមាន PH រហូតដល់ ៨.២ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រា​ង្គ​កាយ​របស់​យើង ចាក​ឆ្ងាយ​ពី​ការ​លើស​ជាតិ​អាស៊ីត​ទេ​តែ ទឹករ៉ែ​ធម្មជាតិ​អ៊ី​លែ​ន ក៏មាន​ផ្ទុក​កាល់ស្យូម និង​ភ្លុយអរ​។  សារធាតុ​កាល់ស្យូម​ល្អ សម្រាប់​ជួយ​ប្រឆាំងនឹង​ជំងឺ​បេះដូង ម្យ៉ាងវិញទៀត វា​ក៏​ធ្វើ​ឲ្យ​ឆ្អឹង​កាន់តែ​រឹង​មាន​ផងដែរ​»​។ 
 
​លោក Kevin Woolmer ក៏បាន​បន្ថែម​ទៀតផង​ដែរ​ថា ៖ « លើសពីនេះ ដោយ​ទឹករ៉ែ​ធម្មជាតិ​អ៊ី​លែ​ន គឺមាន​សារធាតុ​រ៉ែ​ធម្មជាតិ កាល់ស្យូម ភ្លុយអរ ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ពិសា​ទទួលបាន​សុខភាព​ល្អ ការអភិវឌ្ឍន៍​ឆ្អឹង​របស់​អ្នក ធ្វើ​ឲ្យ​ធ្មេញ​រឹងមាំ និង​មាន​ភាពស្រស់ស្អាត​។ មិនតែប៉ុណ្ណោះ មិន​ថា​អ្នក​នៅ​ក្មេង ឬ​ចាស់​ទេ ការ​ពិសា​ទឹករ៉ែ​ធម្មជាតិ​អ៊ី​លែ​ន ក៏​ជួ​សម្រួល​ដល់​សម្ពាធ​ឈាម របស់លោក​អ្នកដើរ​បា​ន​ស្រួល​ផងដែរ​»​។​
 
​ទស្សនា​វីដេអូ​សម្ភាសន៍​អំពី​ប្រភព និង អត្ថប្រយោជន៍​ទឹករ៉ែ​ធម្មជាតិ​អ៊ី​លែ​ន ទាំងអស់គ្នា ៖ 











© រក្សាសិទ្ធិដោយ thmeythmey.com