អត្ថបទពាណិជ្ជកម្ម
យុទ្ធនា​ការដណ្ដើម​ខ្សែក្រវាត់ អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE វិលត្រឡប់​មកជា​ថ្មី​
18, Dec 2020 , 4:02 pm        
រូបភាព
​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE ផ្ដើម​ការប្រកួត នា​ថ្ងៃអាទិត្យ​នេះហើយ ក្រោយ​សម្រាក ២​សប្ដាហ៍ ដោយ​ទុកពេល​ឲ្យ​ជើង​ខ្លាំង​បួនរូប សម្រុក​ហ្វឹកហាត់ ដើម្បី​បង្កើន​សមត្ថភាព ត្រៀម​ប្រជែង​គ្នា​យក​កៅអី​ទៅ​វគ្គ​ចុងក្រោយ​។
 
​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង កណ្ដាប់ដៃ​ថ្ម​ជំហរ​រឹង ពេជ្រ ប៊ុន​សិទ្ធិ ត្រូវ​ប្រជែង​កៅអី​វគ្គ​ចុងក្រោយ​ទល់នឹង​កែង​មុត​ចិត្តធ្ងន់ ភួ​ន ឡាំ​កូស៊ីន​។ តើ​រវាង​អ្នក​ទាំងពីរ​នរណា​នឹង​ឡើងទៅ​ចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ​មុន​?


 
​នៅក្នុង​ថ្ងៃ​តែមួយ កណ្ដាប់ដៃ​ត្រកូល​លន់ លន់ សៀក​ឡុង ប៉ះ ម្ចាស់​ពាន​ម៉ារ៉ាតុន ពេជ្រ កក្កដា រីឯ ខ្លា​កំណាច​ជាយដែន បាង កា​យ៉ាក ត្រូវ​ជួប ម្ចាស់​ពាន​ទម្ងន់​៦០ អេ​លី​ត ឡុង​ឡី ចំណែក ឥន្ទ្រី​ក្រ​ញុំ​ា​ពិស​រោម​ស យ៉េន ឌី​ណា ប្រឈម​ជាមួយ ម្ចាស់​ខ្សែក្រវាត់​ប្រាក់​អធិរាជ​គុន​ខ្មែរ លន បញ្ញា​។​
 
​សូម​រង់ចាំ​ទស្សនា ទស្សនីយភាព​ដ៏​កក្រើក​មួយ​នេះ ដែលមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន និង​ផ្សាយ​បន្ត​លើ Page Facebook PNN SPORTS Page Facebook ISI STEEL នា​ថ្ងៃអាទិត្យ ទី 20 ធ្នូ ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​តទៅ​៕
 




(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 PNN
© រក្សាសិទ្ធិដោយ thmeythmey.com