ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា ចាញ់កីឡាករចិន Xie Wei ក្នុងព្រឹត្តិការណ៍ ONE: Collision Course នៅសិង្ហបុរី
18, Dec 2020 , 7:56 pm        
រូបភាព
ដោយ:
អ្នកលេងគុនចម្រុះជួរមុខកម្ពុជាកីឡាករ ចាន់ រតនា បានប្រកួតចាញ់កីឡាករចិន Xie Wei ក្នុងទឹកទីបី នាព្រឹត្តិការណ៍ ONE: Collision Course នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ។



នៅទឹកទី១កីឡាករចិន Xie Wei បានព្យាយាមដាក់សម្ពាធលើកីឡាករ ចាន់ រតនា តាមរយៈការប្រើកណ្តាប់ដៃ និងចាប់ផ្តួល។ រតនា ដែលនៅក្រោមបានព្យាយាមរើបម្រះយ៉ាងខ្លាងពីការដាក់សម្ពាធរបស់កីឡាករចិនរូបនេះ រហូតអាចក្រោកឈរបាន តែត្រូវកីឡាករចិនរូបនេះបោកដួលម្តងទៀត មុនចប់ទឹកទី១។

ឈានដល់ទីពីរកីឡាករ ចាន់ រតនា ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនសែលកាតព្យាយាមប្រើកណ្តាប់ដៃ និងជើងធ្ងន់ៗទៅលើ Xie Wei។ កីឡាករចិនហាក់ថមថយកម្លាំងបន្តិចក្រោយកណ្តាប់ដៃ និងមួយជើងចំកញ្ចឹងករបស់កីឡាករ ចាន់ រតនា។

ចូលដល់ទឹកទី៣ កីឡាករចិនវ័យក្មេងរូបនេះនៅបន្តដើរចូល ដើម្បីដាក់សម្ពាធលើ រតនា ដែលព្យាយាមប្រើកណ្តាប់ដៃ និងជើង ដើម្បីទប់ពីការសម្រុករបស់កីឡាករចិន។ ជាអកុសលកីឡាករ ចាន់ រតនា ត្រូវបានកីឡាករចិនរូបនេះ ដាល់ចំមុខមួយដៃបណ្តាលឲ្យដួលលើសង្វៀន បន្ទាប់មក Xie Wei បានឡើងទៅជិះពីលើ ហើយកណ្តាប់ជាច្រើនដាល់ទៅលើ រតនា បណ្តាលឲ្យអាជ្ញាបញ្ចប់ការប្រកួតក្នុងទឹកទី៣តែម្តង៕


© រក្សាសិទ្ធិដោយ thmeythmey.com