COVID-19
ជាតិ
អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាម្នាក់ទៀតជាសះស្បើយ
26, Dec 2020 , 7:17 am        
រូបភាព
អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទៅធ្វើតេស្តរកកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិ កន្លងមក
អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទៅធ្វើតេស្តរកកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិ កន្លងមក
ដោយ: ថ្មីៗ
អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ម្នាក់ទៀតបានជាសះស្បើយ ដែលធ្វើឲ្យតួលេខអ្នកចេញពីមន្ទីរពេទ្យសរុបឡើងដល់៣៧នាក់ក្នុងចំណោម៤១នាក់។ រីឯសរុបនៅកម្ពុជាទាំងមូល អ្នកសះស្បើយមាន៣៥៥ករណី ក្នុងចំណោម៣៦៣ករណី។



បើតាមក្រសួងសុខាភិបាល អ្នកសះស្បើយគឺជាស្ត្រីជនជាតិខ្មែរ អាយុ៤៥ឆ្នាំ ដែលមានអាសយដ្ឋាននៅសង្កាត់និរោធ។ គាត់ជាម្តាយមីងរបស់បុរសអាយុ៣៦ដែលបានជាសះស្បើយ កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងមក។

កាលពីថ្ងៃទី២៥ធ្នូ វត្ថុសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន២៣សំណាក សុទ្ធតែអវិជ្ជមាន។

បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅសល់តែ៨នាក់ប៉ុណ្ណោះ ដែលក្នុងនោះ ៥នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ២នាក់នៅមជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន និង១នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕


© រក្សាសិទ្ធិដោយ thmeythmey.com