បុគ្គលិក អ្នកគ្រប់គ្រង និង​ថៅកែ មួយណា​ស្រួល​ជាង?
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
បុគ្គលិក អ្នកគ្រប់គ្រង និង​ថៅកែ មួយណា​ស្រួល​ជាង?
21, May 2020 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
នៅពេលដែល​អ្នក​គ្រាន់តែ​បុគ្គលិក​សាមញ្ញ​ម្នាក់ អ្នកមាន​អារម្មណ៍​ថា ពិបាក​ណាស់​ពីព្រោះ​ថ្នាក់លើ​ប្រើ​អ្នក​គ្រប់ពេលវេលា។ ម្យ៉ាងទៀត យោបល់​អ្នក​នៅក្នុង​ស្ថាប័ន​ឬ​ក្រុមហ៊ុន​មិនសូវ​ត្រូវបាន​គេ​យកចិត្តទុកដាក់​ទេ។ និយាយ​ជារួម អ្នក​ប្រឈម​នឹង​គំនាប​ផ្លូវ​អារម្មណ៍។



នៅពេល​អ្នក​ក្លាយជា​អ្នកដឹកនាំ​ក្រុមហ៊ុន(មិនមែនជា​ថៅកែ​ទេ) អ្នក​ត្រូវ​ប្រឈម​បញ្ហា​ដូចគ្នា​ដែរ។

ទី១ ត្រូវ​ជួយ​បង្កើត​ប្រាក់​ជាមួយ​ម្ចាស់​ក្រុមហ៊ុន។ ទី២ ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួនជាមួយ​ថៅកែ និង​ទី៣ ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បុគ្គលិក​ជួបប្រទះ។ ក្នុងនាម​ជា​អ្នកដឹកនាំ អ្នក​ពិបាក​ប្រកាន់​ជំហរ​មួយ​ដាច់​ណាត់​ណាស់ ពីព្រោះ​អ្នក​ត្រូវ​សម្របសម្រួល​អោយ​ថៅកែ​សប្បាយចិត្ត​ផង និង​ត្រូវ​សម្របសម្រួល​អោយ​បុគ្គលិក​នៅក្រោម​បង្គាប់​សប្បាយ​ចិត្ត​ផង។

នៅពេល​អ្នក​ក្លាយជា​ថៅកែ បញ្ហា​រឹតតែ​ស្មុគស្មាញ​បន្ថែមទៀត។ ទី១ ត្រូវ​ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់​របស់​បុគ្គលិក។ ទី២ ត្រូវ​គិត​គ្រប់ពេលវេលា​ធ្វើ​យ៉ាងដូចម្តេច​ដើម្បីអោយ​ក្រុមហ៊ុន​អាច​ដំណើរការ​បានល្អ។ ទី៣ ត្រូវ​គិតថា ត្រូវ​រកប្រាក់​ចំណូល​យ៉ាងដូចម្តេច​ដើម្បី​បើក​ជូន​បុគ្គលិក​រៀងរាល់ខែ៕


 


© រក្សាសិទ្ធិដោយ thmeythmey.com