ពីនេះ ពីនោះ
សុខភាព
តើអ្នកអាចព្យាបាលការឈឺក្បាល “ស្ត្រេស” យ៉ាងដូចម្តេច?ហើយនៅពេលណាអ្នកគួរជួបគ្រូពេទ្យ?
× វេជ្ជបណ្ឌិតមួយរូប មានប្រសាសន៍ថា អាស្រ័យលើភាពធ្ងន់ធ្ងរ និងរយៈពេលនៃការឈឺក្បាលស្ត្រេស វាអាចបាត់ទៅវិញដោយខ្លួនឯង ដោយគ្រាន់តែសម្រាក ពីសកម្មភាពណា ដែលធ្វើឱ្យអ្នកមានភាពតានតឹង។ ការដេកគិតសមាធិ ឬធ្វើយោគៈស្រាលៗ គឺជាជម្រើសដ៏ល្អបំផុត។
ទោះជាយ៉ាងណាប្រសិនបើការឈឺចាប់ពិតជាធុញទ្រាន់ ការឈឺក្បាលស្ត្រេសភាគច្រើនអាចត្រូវបានព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា អ៊ីប៊ុយប្រូហ្វេន ឬថ្នាំ naproxen ប៉ុន្តែសូមប្រយ័ត្នចំពោះការប្រើថ្នាំញឹកញាប់ពេក។ ប្រសិនបើអ្នករកឃើញថាអ្នកលេបថ្នាំច្រើនជាងមួយដងក្នុងមួយសប្តាហ៍ទៀងទាត់នោះគឺជាសញ្ញាមួយដែលបង្ហាញថាអ្នកចាប់ផ្តើមឈឺក្បាលញឹកញាប់ហើយអ្នកគួរតែនិយាយជាមួយគ្រូពេទ្យអំពីអ្វីដែលបណ្តាលអោយអ្នកឈឺក្បាល” ។
វេជ្ជបណ្ឌិត ក៏បានផ្តល់យោបល់ផងដែរថា ប្រសិនបើការឈឺក្បាលមិនមែនជាបទដ្ឋានសម្រាប់អ្នកទេ ជាពិសេសប្រសិនបើអ្នកមានអាយុលើសពី ៥០ ឆ្នាំ អ្នកគួរតែពិចារណានិយាយទៅកាន់អ្នកឯកទេសខាងរោគសរសៃប្រសាទ ឬអ្នកឯកទេសខាងការឈឺក្បាល ពីព្រោះនេះអាចជាសញ្ញាបង្ហាញថាមានអ្វីផ្សេងទៀត ដែលធ្ងន់ធ្ងរកំពុងកើតឡើង។ សញ្ញាព្រមានផ្សេងទៀត ដែលត្រូវយកចិត្តទុកដាក់រួមមាន៖ “ការឈឺក្បាលដែលកាន់តែធ្ងន់ធ្ងរ ឬញឹកញាប់ជាងនេះ ទៅតាមពេលវេលាអមដោយស្ថានភាពខាងសរសៃប្រសាទដូចជាការមើលឃើញអ្វីៗបែកពីរៗ ស្ពឹកឈឺភ្នែក ខ្វិន ភ្នែកមើលលែងឃើញ ឬ អមដោយគ្រុនក្តៅ។
ប្រសិនបើស្ត្រេសរំខានដល់ការគេង និងអារម្មណ៍របស់អ្នកសូមរកជំនួយដើម្បីរៀនដោះស្រាយវា៕
© រក្សាសិទ្ធិដោយ thmeythmey.com