អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន TADA ដាក់​ដំណើរការ​មុខងារ​ថ្មី​សម្រួល ដល់​ការចំណាយ​របស់​សិស្ស និង​និស្សិត
08, Jan 2021 , 3:12 pm        
រូបភាព
​ភ្នំពេញ ៖  ក្រុមហ៊ុន​ផ្តល់​សេវា​កក់​ការធ្វើដំណើរ TADA ដែល​កំពុងតែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​កម្មវិធី​ថ្មី​មួយ​ឈ្មោះថា “Student” ឬ មុខងារ “​សិស្ស​” ដើម្បី​គាំទ្រ​ដល់​សិស្ស​និស្សិត ស្រប​ពេលដែល​ពួកគេ​ត្រៀមខ្លួន​វិល​ត្រលប់​ទៅកាន់​ថ្នាក់រៀន​វិញ​។​
 
​កម្មវិធី​ប្រូ​ម៉ូ​សិន «Student» នេះ​ផ្តោត​គោលដៅ​លើ​សិស្ស​វិទ្យាល័យ និង​និស្សិត​មហាវិទ្យាល័យ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ជាមួយនឹង​ឱកាស​ក្នុងការ​កក់​ជិះ​កង់​បី ឬ​រថយន្ត​ក្នុងតម្លៃ​ទាប​ជាង​ធម្មតា​រហូតដល់ ២០% ចាប់ពី​ថ្ងៃទី​១១ ខែមករា តទៅ​។​
 


 
​លោក ជី​ម ប៉ូ​លី ប្រធាន​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន TADA បាន​ថ្លែងថា​៖ «​ការសិក្សា​របស់​សិស្ស​និស្សិត​បាន​រង​ការរអាក់រអួល​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះ ការផ្តល់ជូន​ដល់​ពួកគេ​នូវ​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលារៀន​ដែល​កាន់តែ​ងាយស្រួល និង​មានតម្លៃ​ទាប គឺជា​រឿង​ចាំបាច់​បំផុត ដើម្បីឱ្យ​ពួកគេ​មាន​ភាពងាយស្រួល​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​គន្លង​រស់នៅ​ថ្មី​»​។​
 
​ដើម្បី​ទទួលបាន​កម្មវិធី​ប្រូ​ម៉ូ​សិន Student នេះ សិស្ស​និស្សិត​គ្រាន់តែ​ចូលទៅ​ចុះឈ្មោះ​តាមរយៈ ពាក្យសុំ​អន​ឡាញ https://form.jotform.com/203652669256463 ឬ​ផ្ញើ​សារ​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬ​ទូរស័ព្ទ​ទៅកាន់​ក្រុមហ៊ុន​តាមរយៈ​លេខ ០៦១ ៥៥ ៥៦ ៤៣ ឬ ០១០ ៥៥ ៥៦ ៤៣​។​
 
TADA ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន MVL គឺជា​កម្មវិធី​កក់​ការធ្វើដំណើរ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ហើយ​ត្រូវ​បានដាក់​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​កាលពី​ខែឧសភា ឆ្នាំ ២០១៩​។ គោលការណ៍​របស់ TADA គឺ​មិន​យក​កម្រៃជើងសារ​ពី​អ្នកបើកបរ ដែល​មានន័យថា​ពួកគេ​អាច​រក្សាទុក​ថ្លៃ​ធ្វើដំណើរ​ទាំងអស់​ដែល​ពួកគេ​ទទួលបាន​ពី​អតិថិជន ពោលគឺ​ខុសពី​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀត​ដែលជា​ទូទៅ​កាត់​កម្រៃជើងសារ និង​ថ្លៃ​ប្រើប្រាស់​ប្រព័ន្ធ​នានា ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​ទទួលបាន​ថ្លៃ​ធ្វើដំណើរ​ពី​អតិថិជន​កាន់តែ​តិច​។​
 
​កាលពីដើម​ឆ្នាំមុន ជាការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ពិភពលោក​កូ​វីដ​-១៩ ក្រុមហ៊ុន​បានដាក់​ដំណើរការ​សេវា​ដឹកជញ្ជូន TADA Delivery ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច ដោយ​ផ្តល់ជូន​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​រយៈពេល ៣​ខែ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់មក​គិតថ្លៃ​សេវា​ថេរ ៤.០០០​រៀល​ក្នុង​មួយកញ្ចប់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​នៅក្នុង​ខែ​បន្តបន្ទាប់​។ 
 
​លោក ជី​ម ប៉ូ​លី បាន​មានប្រសាសន៍​បន្តថា​៖ «​ការគាំទ្រ​ដល់​សិស្ស​និស្សិត​ក្នុង​ការវិល​ត្រលប់​ទៅកាន់​សាលារៀន​វិញ ការគាំទ្រ​អាជីវកម្ម​ខ្នាតតូច​ជាមួយនឹង​តម្លៃ​ដឹកជញ្ជូន​ទាប​និង​ទុកចិត្តបាន និង​ការគាំទ្រ​ដល់​អ្នកបើកបរ​តាមរយៈ​ការមិន​យក​កម្រៃជើងសារ​របស់​យើង គឺ​សុទ្ធតែជា​ផ្នែក​ដ៏​សំខាន់​នៃ​បេសកកម្ម​របស់​យើង​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ដែល​បង្កើតឱ្យមាន​ការផ្លាស់​ប្តូរ​វិជ្ជមាន​នៅ​ទីកន្លែង​ណា​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​»​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាញយក​កម្មវិធី TADA ឥឡូវនេះ​៖
​សម្រាប់​អ្នកបើកបរ​៖ https://deeplink.me/driver.tada.global  និង​សម្រាប់​សេវា​កក់​ការធ្វើដំណើរ​៖ https://deeplink.me/tada.global/app/rider  សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ ISO និង Android នៅលើ​ទូរស័ព្ទ​របស់លោក​អ្នក ឬ​សូម​ទាក់ទង​មកកាន់​យើងខ្ញុំ​តាមរយៈ​អ៊ីមែល
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com