អត្ថបទពាណិជ្ជកម្ម
ផ្សារ​ទំនើប​អ៊ី​អន ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដែល​អាច​ពុកផុយ​ក្នុង​បរិស្ថាន មុនដំបូង​គេ​នៅ​កម្ពុជា​
08, Jan 2021 , 3:49 pm        
រូបភាព
​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ប្លា​ស្ទិ​ក និង​ការពារ​បរិស្ថាន ក្រុមហ៊ុន​អ៊ី​អន​ខេ​ម​បូ​ឌា បានធ្វើការ​ផ្លាស់ប្តូរ និង​សម្រេច​ដាក់អោយ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដែល​អាច​ពុកផុយ​ទៅក្នុង​បរិស្ថាន​នៅ​បញ្ជរ​បង់ប្រាក់ គ្រប់​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អន​ទាំងអស់​។
 
​ថង់​ប្លា​ស្ទិ​ក​ដែល​គិត​ទៅដល់​បរិស្ថាន​នេះ គឺ​ត្រូវបាន​ផលិតឡើង​ផ្អែកទៅលើ​បច្ចេកវិទ្យា​ងាយ​ពុកផុយ​ហើយ​ចុងក្រោយ វា​នឹង​ពុកផុយ​ទៅក្នុង​វត្តមាន​នៃ​អុកស៊ីសែន មីក្រូ​សរីរាង្គ សំណើម និង​ដី ជាពិសេស​វា​មាន​សុវត្ថិភាព និង​អាច​ប្រើប្រាស់​ទ្បើង​វិញ​បាន​ផងដែរ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ផ្សារ​ទំនើប​អ៊ី​អន ក៏​នៅតែ​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​អតិថិជន​ដែល​អញ្ជើញ​មកជា​វ​ទំនិញ​ក្នុង​ផ្សារ​ទំនើប អោយចូល​រួមចំណែក​ការពារ​បរិស្ថាន​ដោយ​ប្រើប្រាស់​ថង់​បរិស្ថាន ក៏ដូចជា​ប្រើ​ថង់​ប្លា​ស្ទិ​ក​ដែល​អាច​ពុកផុយ​ក្នុង​បរិស្ថាន​នេះ​ឡើងវិញ ដោយ​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​អោយបាន​តិច​បំផុត​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​ថែរក្សា​ការពារ​បរិស្ថាន​របស់​យើង​។​
 
​ថង់​ប្លា​ស្ទិ​ក​ដែល​អាច​ពុកផុយ​ក្នុង​បរិស្ថាន​នេះ នឹងដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ នៅ​ផ្សារ​ទំនើប​អ៊ី​អន ទាំង​២ សាខា (​ផ្សារ​ទំនើប​អ៊ី​អន ភ្នំពេញ និង​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ ស៊ី​ធី​) ព្រមទាំង​គ្រប់​សាខា​ទាំងអស់​របស់​ផ្សារ​ទំនើប អ៊ី​អន ម៉ាក់​វ៉ាល់​យូ ផងដែរ​។​
 
 
​លោក Keiji Ono នាយក​គ្រប់គ្រង​ទូទៅ ផ្សារ​ទំនើប​អ៊ី​អន បាន​មានប្រសាសន៍ថា​៖ បញ្ហា​បរិស្ថាន ជា​បញ្ហា​របស់​យើងទាំងអស់គ្នា ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ 
 
​ដោយ​ទ្បែ​ក​ផ្សារ​ទំនើប អ៊ី​អន បាន​នឹង​កំពុង​ចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​ការពារ​បរិស្ថាន ជាក់ស្ដែង​យុទ្ធនាការ​នៃ​ការដាក់​ឲ្យ​ប្រើប្រាស់​ថង់​បរិស្ថាន ក៏ដូចជា​ថង់​ប្លា​ស្ទិ​ក​ដែល​អាច​ពុកផុយ​ក្នុង​បរិស្ថាន ជា​ឧទាហណ៍​ស្រាប់​។ 
 
​លោក​បាន​បន្ថែមទៀតថា​៖ តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់ ថង់​ប្លា​ស្ទិ​ក​ដែល​អាច​ពុកផុយ​ក្នុង​បរិស្ថាន​នេះ វា​នឹង​ដើរតួរ​យ៉ាងសំខាន់​ក្នុងការ​ប​ញ្ច្រៀ​ប​សារ ស្ដីពី​បរិស្ថាន​ទៅកាន់​អតិថិជន និង​សាធារណជន​ទូទៅ​។ លើសពីនេះ លោក​ក៏បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​អញ្ជើញ​មក​ជាវ​ទំនិញ​នៅ​ផ្សារ​ទំនើប អ៊ី​អន ងាក​មកប្រើប្រាស់​ថង់ប​រិ​ស្ថាន ឬ​ថង់​ប្លា​ស្ទិ​ក​ដែល​អាច​ពុកផុយ​ក្នុង​បរិស្ថាន​នេះ​ជំនួស​ឲ្យ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ធម្មតា​វិញ និង​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ទាំងអស់គ្នា​។ 
 


 
​គួរ​រំលឹក​ផងដែរ​ថា ផ្សារ​ទំនើប​អ៊ី​អន (​ផ្សារ​លក់ទំនិញ​ទូទៅ​) ត្រូវបាន​បង្កើត​ទ្បើង​ដោយ​ក្រុមហ៊ុន AEON (Cambodia) Co., Ltd ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការលក់​នូវ​ទំនិញ​ជាច្រើន​មុខ​រួមមាន​៖ ទំនិញ​គ្រឿងទេស អាហារ សំលៀកបំពាក់ គ្រឿង​អេ​ទ្បិ​ច​ត្រូ​និក សំភារៈ​ផ្ទះបាយ និង​ទំនិញ​ជាច្រើន​មុខ​ទៀត​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល់​ទាំង​២​សាខា​។ 
 
​លើសពីនេះ​ទៀត ក្រុមហ៊ុន AEON Cambodia Co., Ltd ក៏បាន​បើក​ដំណើរការ​ផ្សារ​ទំនើប​ខ្នាតតូច AEON MaxValu ដែល​រហូតដល់​ពេលនេះ​មាន​ចំនួន​រហូតដល់ ១៥ សាខា ហាង​ឯកទេស​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ Home Coordy និង​ទំនិញ​ជាច្រើន​មុខ​ទៀត​ដែលជា​យីហោ​ផ្ដាច់មុខ​របស់ AEON (TOPVALU) ដើម្បី​បំពេញតម្រូវការ ក៏ដូចជា​លើក​កំពស់​គុណភាព​រស់នៅរ​បស់​ប្រជាជន​ក្នុង​តំបន់​។ អ្វីដែល​កាន់តែ​ពិសេស និង​មាន​ភាពងាយស្រួល​នោះ​គឺ អតិថិជន​ក៏​អាច​បញ្ជា​ទិញ​ទំនិញ​ជាង ២០ ០០០ មុខ​តាមរយៈ អ៊ី​អន អន​ទ្បា​ញ​ផងដែរ​៖ https://aeononlineshopping.com/
 
​ចូលរួមចំណែក​ការពារ​បរិស្ថាន ដោយ​ប្រើ​ថង់​បរិស្ថាន និង​ថង់​ប្លា​ស្ទិ​ក​ងាយ​ពុកផុយ​ក្នុង​បរិស្ថាន​ទាំងអស់គ្នា​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 AEON
© រក្សាសិទ្ធិដោយ thmeythmey.com