អត្ថបទពាណិជ្ជកម្ម
កាន់តែងាយស្រួល និងរហ័ស! ដាក់ប្រាក់ទៅកាន់គណនីធនាគារក្នុងស្រុក តាមរយៈភ្នាក់ងារ អេ អឹម ខេ គ្រប់ទីកន្លែង
11, Jan 2021 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
ការរីកចម្រើននៃ បច្ចេកវិទ្យាបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ របស់មនុស្សជុំវិញសកលលោក ក៏ដូចជានៅកម្ពុជា។ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបន្ថែមមុខមាត់ថ្មីមួតទៀត តាមរយៈការអនុញ្ញាតឲ្យអតិថិជនទាំងអស់ អាចដាក់ប្រាក់ចូលទៅក្នុងគណនីរបស់ខ្លួននៅធនាគារបាន តាមរយៈភ្នាក់ងាររបស់អេ អឹម ខេ ដែលមានជាង៦០០០កន្លែងនៅទូទាំងប្រទេស។

បើតាមលោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ បានដឹងថា សេវានេះ នឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលមានគណនីធនាគារដែលជាសមាជិករបស់បាគង អាចដាក់ប្រាក់ចូលគណនីធនាគាររបស់ តាមរយៈភ្នាក់ងារ អេ អឹម ខេ ដែលនៅជិតផ្ទះបំផុត ដែលមានងាយស្រួល រហ័ស និងចំណេញពេលវេលាផងដែរ។ 

ដើម្បីជ្រាបកាន់តែច្បាស់ពីសេវាកម្មថ្មីរបស់អេ អឹម ខេ ងាយស្រួលយ៉ាងណានោះ សូមទស្សនាកិច្ចសម្ភាសន៍ រវាងកញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ ជាមួយ លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ របស់អេ អឹម ខេ ដូចតទៅ៖ 
 
 វិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ តែងតែរកបច្ចេកវិទ្យាថ្មីៗដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនផងដែរ។ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចូលរួមជាសមាជិករបស់បាគង ដែលជាកម្មវិធីមួយរបស់ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឲ្យធនាគារនៅក្នុងកម្ពុជា អាចទូទាត់ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
 
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានពន្យល់ប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗថា មូលហេតុដែល អេ អឹម ខេ ចូលរួមជាសមាជិករបស់បាគង គឺដោយសារប្រព័ន្ធនេះ គឺស្របទៅនឹងចក្ខុវិស័យរបស់អេ អឹម ខេ  ដែលតែងតែយកចិត្តទុកដាក់ លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យកម្ពុជា រីកចម្រើនដូចបណ្តាប្រទេសដទៃទៀត។ 
លោក ជា រតនា បានគូសបញ្ជាក់ទៀតថា តាមរយៈប្រព័ន្ធបាគងនេះ អេ អឹម ខេ ផ្តល់ជូនអតិថិជននូវការផ្ទេរប្រាក់ពី កម្មវិធីធនាគារចល័តរបស់អេ អឹម ខេ ទៅគ្រឹះស្ថានធនាគារផ្សេងដោយឥតគិតថ្លៃសេវាផងដែរ ដែលនេះជាការផ្តល់ជូនដ៏ពិសេសមួយរបស់អេ អឹម ខេ។

កាន់តែពិសេសជាងនេះទៀតនោះ ថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាស្ថាប័នដំបូងគេបង្អស់នៅកម្ពុជាដែលបានអនុញ្ញាតឲ្យអតិថិជនទាំងអស់ អាចដាក់ប្រាក់ចូលទៅក្នុងគណនី នៃធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗទៀតក្នុងស្រុកដែលជាដៃគូររបស់បាគង តាមរយៈភ្នាក់ងាររបស់អេ អឹម ខេ ដែលមានជាង ៦០០០ កន្លែងនៅទូទាំងប្រទេសផងដែរ។ 

លោក ជា រតនា បានពន្យល់បន្ថែមទៀតថា សេវាកម្មថ្មីនេះ នឹងកាន់តែផ្ដល់ភាពងាយស្រួល ដល់អតិថិជន ដែលអាចដាក់ប្រាក់ចូលធនាគារផ្សេងៗ តាមរយៈភ្នាក់ងារ អេ អឹម ខេ ដែលនៅជិតផ្ទះបំផុត។ មួយវិញទៀត ការដាក់ប្រាក់ គឹមានភាពងាយស្រួលមែនទែន ដែលគ្រាន់តែគាត់អញ្ចើញទៅភ្នាក់ងាររបស់អេ អឹម ខេ ហើយប្រាប់លេខគណនីរបស់ធនាគារ នោះភ្នាក់ងារនឹងធ្វើប្រតិបត្តិការជូនភ្លាមៗ ហើយសាច់ប្រាក់ដែលដាក់នឹងចូលក្នុងគណនីធនាគារបរស់គាត់ភ្លាមៗផងដែរ»៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com