អត្ថបទពាណិជ្ជកម្ម
ដើមឆ្នាំ​២០២១ ដែកថែប​អ៊ីតាលី​ម៉ាក វី ប្រគល់​រង្វាន់​ធំ​ជា​កាដូ​ជូន​អតិថិជន
22, Jan 2021 , 4:55 pm        
រូបភាព
​ដែកថែប​អ៊ីតាលី​ម៉ាក វី រៀបចំ​ការប្រគល់​រង្វាន់​ធំ​ជូន​អតិថិជន ដែល​ឈ្នះ​ការចាប់​ឆ្នោត​ផ្សងសំណាង កាលពី​ថ្ងៃទី​៨ ខែមករា ២០២១ កន្លងទៅនេះ ក្នុង​កម្ម​វី​ធី​ប្រគំ​តន្ត្រី​អាយ​ស៍ នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​។​
 
​អតិថិជន​ដែល​ឈ្នះ​ការចាប់​ឆ្នោត​ផ្សងសំណាង​លើក​ទី​បី​ចំនួន​៤៥​រួប បានមក​បើក​រង្វាន់ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល នៅ​ថ្ងៃទី​១៩ មករា កន្លងទៅនេះ​។ អតិថិជន​ទាំងអស់​របស់​ដែកថែប​អ៊ីតាលី​ម៉ាក វី ក្រៅពី​ឈ្នះ​បាន​រង្វាន់​ធំ ក៏​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ផ្សេងៗ​ទៀតផង​ដែរ និង​បាន​ចូលរួម​លេង​ហ្គេម​កម្សាន្ត នៅពេល​មក​បើក​រង្វាន់​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល​។​
 
​គួរ​បញ្ជាក់ថា អតិថិជន​ដែល​ឈ្នះ​រង្វាន់​ធំ​ចំនួន​១០​រូប បានទទួល​រង្វាន់​ពី​ដែកថែប​អ៊ីតាលី​ម៉ាក វី រួចរាល់​ហើយ ក្នុង​កម្ម​វី​ធី​ប្រគំ​តន្ត្រី អាយ​ស៍ របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស កាលពី​ថ្ងៃទី​១៥ មករា ២០២១​នេះ​។​
 
​ដែកថែប​អ៊ីតាលី​ម៉ាក វី នៅ​បន្ត​ផ្តល់ជូន​ការ​រង្វាន់​ធំ​ជូន​អតិថិជន​ជា​បន្តទៀត ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ​ផលិតផល​ដែកថែប​អ៊ីតាលី​ម៉ាក វី​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com