ពីនេះ ពីនោះ
ឈប់​សរសេរ​«​ជី​កំ​ប៉ុ​ស្ត​» ត្រូវ​សរសេរ​ជា​«​ជីកំប៉ុស​»​ទើបត្រូវ​
26, Jan 2021 , 7:29 am        
រូបភាព
​កន្លងមក​ពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជាកសិករ ឬ​អ្នកសារព័ត៌មាន ដែល​ធ្លាប់តែ​សរសេរ​ពាក្យ​«​ជី​កំ​ប៉ុ​ស្ត​» ត្រូវ​បែរមក​សរសេរ​ជា​«​ជីកំប៉ុស​»​តាម​ការអនុម័ត​ពី​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​វិញ ទើប​ត្រឹមត្រូវ​។

 
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​ពន្យល់​ពាក្យ​«​កំ​ប៉ុ​ស​»​មានន័យថា សំណល់​រូបធាតុសរីរាង្គ ឬ​រុក្ខជាតិ​ពុកផុយ ដែល​រៀបចំ​ដោយ​សកម្មភាព​របស់​ម​នុស្ស ហើយ​គេ​និយម​ប្រើ​ជា​ជី​សម្រាប់​ដាំ​ដំណាំ​។ «​កំ​ប៉ុ​ស​»​មានកំ​ប៉ុ​ស​ទឹក និង​កំ​ប៉ុ​សគោក​។​
 
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ក៏បាន​បញ្ជាក់​ពាក្យ​«​មមោក​»​មានន័យថា​ដីជី រូបធាតុសរីរាង្គ​កើតឡើង​ដោយ​ការ​ពុកផុយ​នៃ​កម្ទេច​កម្ចី​រុក្ខជាតិ ឬ​សត្វ តាមរយៈ​ការ​បំបែក​ធាតុ  ឬ​បំ​លែង​គីមី  ឬ​ជីវៈ​៕ 
 
 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com