ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ចាន់ ចេស្តា ត្រូវបាន​តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម​
04, Jan 2018 , 5:37 pm        
រូបភាព
ដោយ: ថ្មីៗ
អតីតអភិបាល​ខេត្តកំពត លោក ចាន់ ចេស្តា ត្រូវបាន​តែងតាំង​ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះ​បើយោង​តាមព្រះរាជក្រឹត្យ​ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។



កាលពី​ថ្ងៃទី​២ ខែមករា លោក ចាន់ ចេស្តា ដែល​ត្រូវជាឪពុកបង្កើត​របស់​កីឡាករបាល់ទាត់ឆ្នើម​ ចាន់ វឌ្ឍនាកា ត្រូវ​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្ទេរភារកិច្ច​ទៅ​កាន់​ក្របខណ្ឌដើមវិញ ពោលគឺ​ក្រសួងកសិកម្ម ដោយ​តំណែង​អភិបាល​ខេត្តកំពត​ត្រូវបាន​ជំនួស​ដោយ​លោក ជាវ តាយ អតីតអភិបាល​រងខេត្តកណ្តាល៕

អត្ថបទទាក់ទង
 


Tag:
 ចាន់ ចេស្តា
© រក្សាសិទ្ធិដោយ thmeythmey.com