អន្តរជាតិ
របាយការណ៍​ថា អ្នកសារព័ត៌មាន និង​សកម្មជន ក្លាយជា​ទិសដៅ​នៃ​ការ​រឹតបន្តឹង​ដោយសារ​ជំងឺ​កូ​វីដ​១៩
15, Feb 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ប៉ូលិស​បាន​រារាំង​អ្នកសារព័ត៌មាន​ចិន​មិន​ឲ្យ​ថត​វីដេអូ​អំពី​ដំណើរការ​កាត់ទោស​អ្នកសារព័ត៌មាន​ម្នាក់​គឺ​អ្នកស្រី Zhang Zhan នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ ប៉ូលិស​បាន​រារាំង​អ្នកសារព័ត៌មាន​ចិន​មិន​ឲ្យ​ថត​វីដេអូ​អំពី​ដំណើរការ​កាត់ទោស​អ្នកសារព័ត៌មាន​ម្នាក់​គឺ​អ្នកស្រី Zhang Zhan នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​។​
ដោយ: VOA
​វ៉ាស៊ីនតោន — ​រដ្ឋាភិបាល​ក្នុងប្រទេស​ប្រមាណ​ជាង ៨០ នៅ​ជុំវិញ​ពិភពលោក បាន​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ធ្វើជា​ហេតុផល​ក្នុងការ​រឹតបន្តឹង​សេរីភាព​សារព័ត៌មាន និង​ការប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​។ នេះ​បើតាម​ការលើកឡើង​នៅក្នុង​របាយការណ៍​ថ្មី ដែល​ទើបបាន​ចេញផ្សាយ​។​

 
​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការសិទ្ធិមនុស្ស Human Rights Watch នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​ផ្តោតទៅលើ​ទិន្នន័យ​ដែល​បាន​កើតមានឡើង​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​កន្លងទៅ ពី​ការដែល​រដ្ឋាភិបាល​នានា​ប្រើប្រាស់​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ន ការ​ចាប់ចង ការគំរាមកំហែង និង​ការ​រឹតបន្តឹង​ជាដើម​ក្នុងការ​បង្ក្រាប​អ្នកប្រឆាំង​រិះគន់​។​
 
​នៅក្នុង​ប្រទេស​ចិន អាជ្ញាធរ​បាន​ចាត់វិធានការ​ជាបន្ទាន់​ក្នុងការ​ចាប់​ឃុំ​ខ្លួ ន​និង​ដាក់​ពិរុទ្ធ​ក្រុម​វេជ្ជបណ្ឌិត អ្នកសារព័ត៌មាន​និង​សកម្មជន ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពីដំបូងៗ ជុំវិញ​វីរុស​កូ​រ៉ូ​ណា​។​
 
​កាលពី​ខែ​មុន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាសថា ខ្លួន​កំពុង​ស៊ើបអង្កេត​មនុស្ស​ប្រមាណ ១៧.០០០ នាក់ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​ប្រព័ន្ធ​អន​ឡាញ ស្តីពី​ការឆ្លង​រាតត្បាត​នៃ​នៃ​ជំងឺ​កូ​វីដ​១៩​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស Human Rights Watch៕
 

© រក្សាសិទ្ធិដោយ thmeythmey.com