អត្ថបទពាណិជ្ជកម្ម
លំនៅឋាន​បែប​ធម្មជាតិ​មួយ នឹង​លេច​រូបរាង​ឡើង​នៅ​តំបន់​ជ្រោយចង្វារ​
18, Feb 2021 , 11:59 am        
រូបភាព
​បុរី ហ្គោល​ដេ​ន ផាក ជា​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន បែប​សហគមន៍​ធម្មជាតិ​បៃតង​មួយ ដែល​នឹងត្រូវ​សាងសង់ ក្នុង​តំបន់​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង ជាមួយនឹង​ការ​រចនា​ម៉ូត​ដ៏​ទាន់សម័យ​និង​ពេញនិយម​សម្រាប់​ការរស់នៅ​។ ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់​យើង សម្រាប់​ការរីកចម្រើន​ដ៏​យូរអង្វែង​នា​ថ្ងៃ​អនាគត បុរី ហ្គោល​ដេ​ន ផាក នឹង​ផ្តល់ជូន​អតិថិជន មិន​ត្រឹមតែ​ជា​សំណង់​លំនៅឋាន ដែលមាន​គុណភាព​រឹងមាំ និង​ការផ្តល់​សេវាកម្ម​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់ជូន​នូវ​ការអភិវឌ្ឍ​ចម្រុះ ដើម្បី​ប្រែក្លាយ​ទៅជា​សហគមន៍​ធម្មជាតិ​បៃតង ដែល​ពោរពេញ​ទៅដោយ​ភាព​ទាក់ទាញ ស៊ី​វិ​ល័យ និង​គួរ​ឲ្យ​ចង់​រស់ នៅ​ជាមួយ​ភាពសម្បូរ​បែប​ផងដែរ​។ 
 
​គុណភាព​រឹងមាំ សេវាកម្ម​ល្អ សោភ័ណភាព​ប្រណិត សុវត្ថិភាព​ពេញលេញ រួមជាមួយ​នឹងបរិស្ថាន​ស្អាត​ស្រស់បំព្រង ដែល​ធ្វើ​ឲ្យ​អតិថិជន ទទួលបាន​នូវ​ការរស់នៅ ប្រកបដោយ​ឧត្តមភាព គឺជា​លក្ខណៈពិសេស​រប​ស់បុ​រី ហ្គោល​ដេ​ន ផាក​។​
 
​បុរី ហ្គោល​ដេ​ន ផាក នឹង​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ នាពេល​ឆាប់ៗ​នេះហើយ​។ 
​បុរី ហ្គោល​ដេ​ន ផាក ឧត្តមភាព​នៃ​ជីវិត 
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង តាមរយៈ​លេខ​ទូរ​ស័​ព្ទ: 060 777 998 / 070 777 998 / 095 777 998៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Golden Park
© រក្សាសិទ្ធិដោយ thmeythmey.com