ជាតិ
សង្គមជាតិ
មានចម្ងល់ពីបម្រាមគោចរនៅភ្នំពេញ ពលរដ្ឋអាចហៅទៅលេខទូរសព្ទ៤ខ្សែ
02, Apr 2021 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសលេខទូរសព្ទចំនួន៤ខ្សែសម្រាប់ឲ្យពលរដ្ឋ ហៅទៅសួរ ពាក់ព័ន្ធនឹងបម្រាមគោចរ។ លេខទូរសព្ទទាំង៤ខ្សែនោះ គឺ ១៩៩៩, ០៩៨ ៣៧៩៧៧៧, ០៧៧ ៨៥៦ ៩៦៦, ០៩៩ ៤២៩ ០៤០។

 
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លេខទូរសព្ទទាំង៤ខ្សែនេះ គឺសម្រាប់ឲ្យពលរដ្ឋ ដែលចង់ដឹងព័ត៌មានអំពីបម្រាមគោចរ ហៅទៅសួរអាជ្ញាធរ ដើម្បីជៀសវាងកុំឲ្យខុសឆ្គងនូវបម្រាមគោចរ។ 
 
លោក មានប្រសាសន៍ថា៖«អ្នកខ្លះឆ្ងល់ថា បម្រាមហ្នឹងវាម៉េច? យើងអាចចេញម៉េច ហើយយើងមិនអាចចេញម៉េច? ដូច្នេះយើងមានលេខទូរសព្ទសម្រាប់សម្រួលឲ្យបងប្អូនបន្ថែមទៀត»។ 
 
បើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ពលរដ្ឋជាច្រើននាក់អាចហៅទៅតាមរយៈលេខទូរសព្ទទាំង៤ខ្សែនេះក្នុងពេលតែមួយបាន។ លោក បញ្ជាក់ថា៖«លេខទូរសព្ទ Hotline មួយខ្សែ អាចតេ [ចូល] បានច្រើន [នាក់] មិនមែនលេខទូរសព្ទយើងមួយខ្សែ អ្នកតេមកមួយទៀតអត់បានទេ។ លេខ Hotline ហ្នឹងតេ [ចូល] ម្តង២០នាក់ក៏បាន»។ 
 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេលពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា។ សេចក្តីសម្រេចនេះ បានកំណត់ឲ្យមានការធ្វើចរាចរណ៍និងធ្វើដំណើរ ក្នុងចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ បើគ្មានភារកិច្ចចាំបាច់៕
 
 
 

Tag:
 បម្រាម
 ទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com